ឥឡូវនេះ កម្មវិធី Facebook អាចគាំទ្រជាមួយ NFTs បានហើយ
ក្រុមហ៊ុន Meta បានធ្វើតាមពាក្យសន្យារបស់ខ្លួនក្នុងការនាំយក NFT (non-fungible token) មកកាន់កម្មវិធី Facebook។ ឥឡូវនេះ អ្នកប្រើប្រាស់អាចធ្វើការបង្ហោះគំនូរឌីជីថលដែលពួកគេមាននៅក្នុង Wallet នៅក្នុងកម្មវិធី Facebook និងកម្មវិធី Instagram បានហើយ។
នៅពេលដែលអ្នកប្រើប្រាស់ធ្វើការភ្ជាប់ Wallet របស់ខ្លួនទៅកាន់កម្មវិធីណាមួយ (Facebook ឬ Instagram) ពួកគេនឹងអាចប្រើប្រាស់មុខងារ NFTs បានទាំងពីរកម្មវិធី។
ក្រុមហ៊ុន Meta អាចនឹងចំណាយពេលពីរទៅបីសប្តាហ៍បន្ទាប់ទៀត ដើម្បីធ្វើការលើការពង្រីកមុខងារ NFT របស់កម្មវិធី Instagram ទៅកាន់បណ្តាប្រទេសផ្សេងទៀត ដោយនាពេលរដូវក្តៅ ក្រុមហ៊ុន Meta បានសាកល្បងមុខងារ NFT នៅលើកម្មវិធី Facebook ជាមុនសិន។
បើមើលទៅវាហាក់បីដូចជាក្រុមហ៊ុន Meta កំពុងបញ្ចូលខ្លួនចូលទៅក្នុងមុខងារ ឬ បច្ចេកវិទ្យា NFT ដោយបើយោងតាមក្រុមហ៊ុន Meta ផ្ទាល់បានបញ្ជាក់ថា ពួកគេនឹងបន្តធ្វើការលើការបង្កើតទីផ្សារដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ធ្វើការទិញ ឬ លក់នៅក្នុងកម្មវិធីរបស់ខ្លួនបាន៕
ប្រភព៖ Engadget
Post a Comment