ក្រុមហ៊ុន Apple គ្រោងនឹងបញ្ចេញទូរស័ព្ទ iPhone 14 នៅថ្ងៃទី07 ខែកញ្ញា ខាងមុខនេះ

បើយោងតាមប្រភពដែលគួរឱ្យទុកចិត្តមួយបាននិយាយថា ក្រុមហ៊ុន Apple មានគម្រោងនៅក្នុងការដាក់បង្ហាញខ្លួនទូរស័ព្ទ iPhone 14 លឿនបន្តិចនៅក្នុងឆ្នាំនេះ ដោយមិនគិតពីឧបសគ្គនៃខ្សែសង្វាក់ផ្គត់ផ្គង់ និងការកើនឡើងតម្លៃនៃបន្ទះឈីបឡើយ។ 


នេះជាការបង្ហាញឱ្យឃើញថា ក្រុមហ៊ុន Apple បានធានានូវគ្រឿង Hardware គ្រប់គ្រាន់សម្រាប់ផលិតទូរស័ព្ទ iPhone ជំនាន់ថ្មីរបស់ខ្លួន។


ប្រភពដដែលនេះបានបង្ហាញឱ្យយើងដឹងថា ក្រុមហ៊ុន Apple នឹងដាក់បង្ហាញទូរស័ព្ទ iPhone ជំនាន់ថ្មីរបស់ខ្លួននៅថ្ងៃទី07 ខែកញ្ញា ហើយនឹងចាប់ផ្តើមដាក់លក់នៅថ្ងៃទី16 ក្នុងខែកញ្ញាដដែលនេះ។


មូលហេតុដែលក្រុមហ៊ុន Apple ប្រញាប់បញ្ចេញទូរស័ព្ទ iPhone 14 ជំនាន់ថ្មីនៅខែកញ្ញា គឺដោយសារតែខ្លួនមិនចង់ឱ្យមានការផ្ទួនគ្នាជាមួយព្រឹត្តិការណ៍ដាក់បង្ហាញខ្លួន Macs និង iPad ជំនាន់ថ្មី ដែលត្រូវបានគេជឿថា អាចនឹងធ្វើឡើងក្នុងខែតុលា៕


ប្រភព៖ GSMArena

Post a Comment

To Top