ប្រព័ន្ធប្រតិបត្តិការ Android 13 កំពុងចាប់ផ្ដើមដាក់ឱ្យអាប់ដេតនៅលើទូរស័ព្ទ Pixel ហើយ
ប្រព័ន្ធប្រតិបត្តិការចុងក្រោយបង្អស់របស់ Android គឺ Android 13 បានចាកចេញពីកំណែសាកល្បង ដោយកំពុងនឹងដាក់ឱ្យធ្វើការទាញយក និងអាប់ដេតសម្រាប់ទូរស័ព្ទត្រកូល Pixel របស់ក្រុមហ៊ុន Google នៅក្នុងថ្ងៃនេះហើយ។
បន្ថែមពីនេះ សម្រាប់ទូរស័ព្ទរបស់ក្រុមហ៊ុន Samsung, Asus, Nokia (HDM), Motorola, OnePlus, Oppo, Sony, Xiaomi និងក្រុមហ៊ុនទូរស័ព្ទផ្សេងទៀត ត្រូវបានគេរំពឹងថាអាចនឹងទទួលបានកំណែអាប់ដេតទៅកាន់ប្រព័ន្ធប្រតិបត្តិការ Android 13 នៅចុងឆ្នាំនេះ។
កំណែអាប់ដេតចុងក្រោយបង្អស់ដែលដំណើរការនៅលើទូរស័ព្ទរបស់ក្រុមហ៊ុន Google បាននាំមកនូវមុខងារគ្រប់គ្រងលើភាពជាឯកជនរបស់អ្នកប្រើប្រាស់ បង្កើនលើគុណភាពមុខងារ Bluetooth និង LE audio ឱ្យកាន់តែមានភាពប្រសើរឡើងជាងមុន។
ចំពោះអ្នកប្រើប្រាស់ដែលចង់បានការរៀបចំ Theme ទូរស័ព្ទដោយខ្លួនឯង ឬ ការកែលើកម្មវិធី Icon អ្នកក៏អាចធ្វើវាទៅបាននៅក្នុងប្រព័ន្ធប្រតិបត្តិការ Android 13 នេះផងដែរ។
មុខងារដែលយើងគិតថាអាចជាមុខងារដែលមានប្រយោជន៍នោះ គឺការអនុញ្ញាតឱ្យធ្វើការ Copy អក្សរ, ដំណភ្ជាប់, រូបភាព ឬ វីដេអូពីទូរស័ព្ទរបស់អ្នក រួច Paste ទៅកាន់ទូរស័ព្ទ ឬ ថេប្លេត ឬ ឧបករណ៍ផ្សេងទៀតបាន៕
ប្រភព៖ Engadget
Post a Comment