ឥឡូវនេះ ទូរស័ព្ទ ZTE Axon 40 Pro ត្រូវបានដាក់លក់ជាសកលហើយ

ក្រុមហ៊ុន ZTE បានដាក់បញ្ចេញទូរស័ព្ទត្រកូល Axon 40 របស់ខ្លួននៅក្នុងទីផ្សារប្រទេសចិន ក្នុងខែឧសភា ហើយឥឡូវនេះ ទូរស័ព្ទ ZTE Axon 40 Pro កំពុងត្រូវបានដាក់លក់ជាសកលហើយ។


ទូរស័ព្ទ ZTE Axon 40 Pro ដាក់លក់ក្នុងតម្លៃ $499/€499/£439 សម្រាប់ម៉ូដែលដែលមានរ៉េមទំហំ 8GB និងអង្គផ្ទុកទិន្នន័យ 128GB និងតម្លៃ $599/€599/£529 សម្រាប់ម៉ូដែលដែលមានរ៉េមទំហំ 12GB និងអង្គផ្ទុកទិន្នន័យ 256GB។


អ្នកអាចធ្វើការបញ្ជាទិញទូរស័ព្ទដែលមានជម្រើសកម្លាំងម៉ាសុីនទាំងពីរខាងលើនេះពីហាងរបស់ក្រុមហ៊ុន ZTE ផ្ទាល់ ដោយវានឹងនាំមកជាមួយជម្រើសពណ៌ពីរជម្រើសគឺ ពណ៌ខ្មៅ និងពណ៌ខៀវ។


សម្រាប់លក្ខណៈសម្បត្តិត្រួសៗពីទូរស័ព្ទមួយនេះ វាបំពាក់មកជាមួយប្រភេទអេក្រង់ AMOLED ទំហំ 6.67អ៊ីញ ដែលមានល្បឿនអូសបញ្ជាអេក្រង់ 144 Hz និងមានបំពាក់មកជាមួយកាមេរ៉ាស៊ែលហ្វីក្រោមអេក្រង់។ បន្ថែមពីនេះ ទូរស័ព្ទ ZTE Axon 40 Pro បំពាក់មកជាមួយបន្ទះឈីប Snapdragon 870 និងមានកាមេរ៉ាគោលទំហំ 100 មេហ្កាភិចស៊ែល។


ទូរស័ព្ទ ZTE Axon 40 Pro បំពាក់មកជាមួយកម្លាំងថាមពលថ្មទំហំ 5,000 mAh ដែលអាចគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 66W និងដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 12 នៅលើផ្ទៃប្រើប្រាស់ MyOS 12៕


ប្រភព៖ GSMArena

Post a Comment

To Top