ក្រុមហ៊ុន Xiaomi នឹងបង្ហាញគំរូរថយន្តដំបូងបង្អស់របស់ខ្លួននៅក្នុងខែសីហា
តាមការពិតទៅ គម្រោងបញ្ចេញយានជំនិះដែលដែរដោយថាមពលអគ្គិសនីនេះ មិនមែនជាលើកទីមួយដែលក្រុមហ៊ុន Xiaomi បានធ្វើនោះទេ ដោយក្រុមហ៊ុនដែលមានប្រភពមកពីប្រទេសចិនមួយនេះ ធ្លាប់បានបញ្ចេញម៉ូតូអគ្គិសនី Xiaomi M365។
បន្ថែមពីនេះ ក្រុមហ៊ុន Xiaomi ក៏ធ្លាប់បានធ្វើការតាំងចិត្តលើការផលិតរថយន្តអគ្គិសនីកាលពីឆ្នាំមុនដែរថា ដោយខ្លួននឹងវិនិយោគប្រាក់ប្រមាណជាជាង 10 ពាន់លានដុល្លារនៅក្នុងរយៈពេលដប់ឆ្នាំខាងមុខនេះ។
នៅក្នុងការអភិវឌ្ឍន៍ចុងក្រោយបង្អស់នៃផ្នែកមួយនេះ ស្ថាបនិករបស់ក្រុមហ៊ុន Xiaomi លោក Lei Jun ត្រូវបានគេរំពឹងថា អាចនឹងធ្វើការដាក់បង្ហាញរថយន្តគំរូ EV ដំបូងបង្អស់របស់ក្រុមហ៊ុននៅក្នុងខែសីហា។
រថយន្តអគ្គិសនីរបស់ក្រុមហ៊ុន Xiaomi នោះត្រូវបានរចនាឡើងដោយ HVST Automobile Design ដែលជាក្រុមហ៊ុនដែលធ្វើការទទួលខុសត្រូវចំពោះរថយន្តគំរូ Maven របស់ក្រុមហ៊ុន WM Motor។
ក្រុមហ៊ុន Xiaomi ក៏មានគម្រោងនៅក្នុងការផលិតរថយន្តក្រៅពីរថយន្តអគ្គិសនីផងដែរ តួយ៉ាងដូចជារោងចក្រ Xiaomi Auto និងមជ្ឈមណ្ឌល R&D ដែលនឹងគ្រោងនឹងសាងសង់នៅក្នុងទីក្រុង Yizhuang។ រថយន្តដំបូងដែលយើងរំពឹងថានឹងចេញមកពីរោងចក្រផលិតមួយនេះ អាចនឹងមកដល់នៅក្នុងឆ្នាំ២០២៤៕
ប្រភព៖ GSMArena
Post a Comment