កម្មវិធី WhatsApp នៅក្នុង IOS នឹងអនុញ្ញាតឱ្យអ្នកលាក់ Last Seen និង Online Status នាពេលខាងមុខ
បើយោងតាម WABetaInfo បានបញ្ចេញនូវព័ត៌មានបែកធ្លាយថា នាថ្ងៃខាងមុខ កម្មវិធី WhatsApp នឹងបញ្ចេញមុខងាររក្សាភាពជាឯកជនសម្រាប់អ្នកប្រើប្រាស់។
មុខងាររក្សាភាពជាឯកជន (Privacy functionality) អាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការលាក់ Last Seen ក៏ដូចជា Online Status របស់ពួកគេ ពីអ្នកប្រើប្រាស់ដែលមានរក្សាទុកនៅក្នុង Contact ឬ ក៏គ្រប់អ្នកប្រើប្រាស់ទាំងអស់ជាដើម។
ដូចដែលបានលើកឡើងពីខាងលើ កម្មវិធី WhatsApp នឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ធ្វើការលាក់ Online និង Last Seen Status របស់ពួកគេ ពីអ្នកប្រើប្រាស់ដែលមិននៅក្នុង Contact របស់ពួកគេ។
បន្ថែមពីនេះ ក្រុមអ្នកអភិវឌ្ឍន៍របស់កម្មវិធី WhatsApp ក៏កំពុងនឹងសិក្សាទៅលើការដាក់បន្ថែមប៊ូតុងដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ធ្វើការកែសារដែលពួកគេបានផ្ញើទៅរួចផងដែរ ដែលមានការប្រើប្រាស់ដូចគ្នាទៅនឹងការចុច React លើសារ។
យ៉ាងណាម៉ិញ មុខងារដែលបានបង្ហាញពីខាងលើនេះ កំពុងដាក់ឱ្យធ្វើតេស្តនៅលើជំនាន់សាកល្បងជាបណ្តើរៗហើយ ប៉ុន្តែសម្រាប់ការដាក់បញ្ចេញពិតប្រាកដ យើងមិនទាន់អាចដឹងបាននៅឡើយទេ៕
ប្រភព៖ GSMArena
Post a Comment