មាតិកាមួយចំនួនរបស់ក្រុមហ៊ុន Netflix នឹងមិនមាននៅក្នុងគម្រោង Ad-Supported នោះទេ

នៅពេលដែលគម្រោង Ad-Supported របស់ក្រុមហ៊ុន Netflix ដាក់ឱ្យដំណើរការនៅឆ្នាំក្រោយ អ្នកប្រើប្រាស់ដែលភ្ជាប់គម្រោងមួយនេះ នឹងមិនអាចធ្វើការទស្សនានូវមាតិកាមួយចំនួន ដែលមាននៅក្នុងគម្រោងដែលមិនមានការផ្សាយពាណិជ្ជកម្ម។


សហនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Netflix និងប្រធានគ្រប់គ្រងលើផ្នែកមាតិកា លោក Ted Sarandos បានបង្ហាញថា គម្រោងដែលអាចនឹងរកប្រាក់ចំណូលបានច្រើនសម្រាប់ក្រុមហ៊ុននឹងមិនមានបញ្ចូលជាមួយមាតិកាដែលមានអាជ្ញាប័ណ្ណទាំងអស់នោះទេ។


សម្រាប់អ្នកដែលភ្ជាប់គម្រោង Ad-Supported នឹងត្រូវបានបាត់បង់នូវមាតិកាកម្មវិធីមួយចំនួនពីស្ទូឌីយោដែលផលិតនៅក្នុងសហរដ្ឋអាមេរិក និងស្ទូឌីយោអន្តរជាតិ លុះត្រាតែការចរចាលើការផ្លាស់ប្តូរកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុនទទួលបានជោគជ័យ។ 


ក្រុមហ៊ុន Netflix កំពុងធ្វើការពិភាក្សាលើក្រុមហ៊ុនដែលជាស្ទូឌីយោផលិតមាតិកាសម្រាប់កម្មវិធីមួយនេះ ដើម្បីអនុញ្ញាតឱ្យក្រុមហ៊ុន Netflix អាចដាក់បញ្ចូលមាតិការបស់ពួកគេ ចូលទៅក្នុងគម្រោងដែលមានការផ្សាយពាណិជ្ជកម្មដែរ។ 


បើយោងតាមចេញផ្សាយរបស់សារព័ត៌មាន Wall Street Journal បានឱ្យដឹងថា ក្រុមហ៊ុន Netflix កំពុងចរចាជាមួយស្ទូឌីយោមួយចំនួនដែលមានដូចជា៖ Warner Bros, Universal (ស្ទូឌីយោផលិតរឿង Russian Doll) និង Sony Pictures Television (ស្ទូឌីយោផលិតរឿង Cobra Kai)៕


ប្រភព៖ Engadget

Post a Comment

To Top