ឥឡូវនេះ អ្នកអាចធ្វើការបើក Captions សម្រាប់វីដេអូនៅក្នុងកម្មវិធី TikTok បានហើយ

ចាប់ពីពេលនេះទៅ អ្នកលែងត្រូវរង់ចំឱ្យអ្នកផលិតវិដេអូធ្វើការបើកមុខងារ Captions នៅលើវីដេអូក្នុងកម្មវិធី TikTok របស់ពួកគេទៀតហើយ ដោយអ្នកអាចធ្វើការបើកនូវមុខងារមួយនេះដោយខ្លួនឯងបាន។


ដូចដែលបានលើកឡើងពីខាងលើ កំណែអាប់ដេតថ្មីនេះ បាននាំមកជាមួយមុខងារ Generated Captions ដោយស្វ័យប្រវត្តិ ដោយអ្នកអាចបើកមុខងារនេះសម្រាប់វីដេអូមួយណាក៏បានដែរ។ វាអាចនឹងជួយដោះស្រាយបញ្ហាសម្រាប់អ្នកប្រើប្រាស់ដែលមានបញ្ហាត្រចៀក ឬ ចង់ដឹងពីពាក្យពេចន៍ច្បាស់នៅក្នុងវីដេអូ។


បន្ថែមពីនេះ ក្រុមហ៊ុន TikTok ក៏បានបន្ថែមមកជាមួយមុខងារបកប្រែភាសាលើមុខងារ Captions ផងដែរ ដោយបើសិនជាអ្នកមិនច្បាស់ថាវីដេអូនោះកំពុងនិយាយ ឬ បង្ហាញពីអ្វី អ្នកអាចធ្វើការបើកនូវមុខងារបកប្រែនេះបាន ដែលវាអាចបកបានទៅជាភាសាអង់គ្លេស អាល្លឺម៉ង់ ឥណ្ឌូណេស៊ី អុីតាលី កូរ៉េ កុកងឺ ព័រទុយហ្គាល់ អេស្ប៉ាញ និងទួរគី។


កំណែអាប់ដេតថ្មីទាំងអស់នេះ បានបង្ហាញឱ្យយើងដឹងបានថា ក្រុមហ៊ុន TikTok កំពុងព្យាយាមសង្កត់ធ្ងន់លើវីដេអូសម្រាប់អ្នកប្រើប្រាស់ដែលជួបបញ្ហានៅក្នុងការមើល ឬ ស្តាប់។ 


ដើម្បីអាចទទួលបាននូវមុខងារថ្មីៗនេះបាន សូមអ្នកប្រាកដថា កម្មវិធី TikTok របស់អ្នក ស្ថិតនៅក្នុងជំនាន់ចុងក្រោយ៕


ប្រភព៖ Engadget

Post a Comment

To Top