កម្មវិធី Switch to Android នៅក្នុង IOS របស់ក្រុមហ៊ុន Google អាចគាំទ្រជាមួយប្រព័ន្ធប្រតិបត្តិការ Android 12 ហើយ
ក្រុមហ៊ុន Google ហាក់បីដូចជាគិតថាមានមនុស្សជាច្រើនគិតចង់ផ្លាស់ប្តូរពីការប្រើប្រាស់ទូរស័ព្ទដៃ iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ IOS ទៅកាន់ទូរស័ព្ទដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ហើយ ទើបក្រុមហ៊ុនមួយនេះ បានធ្វើការអាប់ដេតកម្មវិធី Switch to Android របស់ខ្លួន សម្រាប់ប្រព័ន្ធប្រតិបត្តិការ IOS។
កម្មវិធី Switch to Android ឥឡូវនេះ អាចគាំទ្រជាមួយគ្រប់ទូរស័ព្ទ ឬ ឧបករណ៍ទាំងអស់ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 12 បានហើយ ដោយពីមុន វាអាចគាំទ្រទៅបានសម្រាប់តែទូរស័ព្ទ Pixel របស់ក្រុមហ៊ុន Google ប៉ុណ្ណោះ។
ខណៈពេលដែលក្រុមហ៊ុន Google បានយល់ឃើញថាអាចនឹងមានអ្នកប្រើប្រាស់ជាច្រើន ធ្វើការផ្លាស់ប្តូរពីការប្រើប្រាស់ទូរស័ព្ទដៃ iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ IOS មកកាន់ទូរស័ព្ទដៃ ដែលដំណើរការដោយប្រព័ន្ធ Android 12 ដូចនេះកម្មវិធីមួយនេះ អាចនឹងមានភាពងាយស្រួលច្រើនសម្រាប់ពួកគេ។
អ្នកប្រើប្រាស់អាចធ្វើការភ្ជាប់ទូរស័ព្ទដៃ Android ថ្មីរបស់ខ្លួនដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 12 ជាមួយនឹងទូរស័ព្ទដៃ iPhone ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ IOS ជាមួយនឹងខ្សែ Cable ឬ តាមរយៈ Wireless ក៏បានដែរ ដើម្បីធ្វើការទាញយកទិន្នន័យពីទូរស័ព្ទចាស់ ទៅកាន់ទូរស័ព្ទថ្មីដែលអ្នកចង់ប្តូរ៕
ប្រភព៖ GSMArena

Post a Comment