Snapchat បានប្រកាសពីគម្រោង Premium របស់ខ្លួន ដែលមានតម្លៃ $3.99/ខែ

ថ្មីៗនេះ ក្រុមហ៊ុនផលិតកម្មវិធីមួយចំនួន បាននាំយកគម្រោង Premium ប្រចាំខែមកកាន់កម្មវិធីរបស់ខ្លួន តួយ៉ាងដូចជាកម្មវិធី Telegram ដែលជាកម្មវិធីធ្លាប់តែអាចប្រើប្រាស់បានជាមួយមុខងារពិសេសៗដោយឥតគិតថ្លៃ ហើយឥឡូវនេះ ក្រុមហ៊ុន Snapchat ក៏នឹងកំពុងដើរលើផ្លូវជាមួយគ្នានេះផងដែរ។

ក្រុមហ៊ុន Snapchat គឺជាក្រុមហ៊ុនចុងក្រោយបង្អស់ដែលបញ្ចេញគម្រោង Premium ប្រចាំខែសម្រាប់កម្មវិធីរបស់ខ្លួន។ គម្រោង Premium Tier នេះ ត្រូវបានក្រុមហ៊ុនឱ្យឈ្មោះថា Snapchat+ ដែលជាគម្រោង Premium មានតម្លៃ $3.99/ខែ ដែលនាំមកជាមួយមុខងារពិសេសៗជាច្រើន។


ដូចទៅនឹងគម្រោង Premium របស់កម្មវិធី Telegram ដែរ នៅក្នុងសេចក្តីប្រកាសព័ត៌មានទាក់ទងនឹងគម្រោង Snapchat+ នោះ ក្រុមហ៊ុន Snapchat បានលើកឡើងថា គម្រោង Snapchat+ នឹងនាំមកជាមួយមុខងារផ្ទាល់ខ្លួនដាច់ដោយឡែក ដែលមានសម្រាប់តែអ្នកដែលភ្ជាប់គម្រោងមួយនេះប៉ុណ្ណោះ និងបន្ថែមពីនេះ ពួកគេនឹងមិនឃើញមានការផ្សាយពាណិជ្ជកម្ម នៅក្នុងកម្មវិធី Snapchat របស់ពួកគេឡើយ។


គម្រោង Snapchat+ នឹងមកដល់នាពេលប៉ុន្មានខែខាងមុខនេះ នៅក្នុងសហរដ្ឋអាមេរិក ប្រទេសកាណាដា ចក្រភពអង់គ្លេស បារាំង អាល្លឺម៉ង់ អូស្ត្រាលី នូវែលហ្សេឡង់ អារ៉ាប៊ីសាអូឌីត និងប្រទេសអារ៉ាប់រួម៕


ប្រភព៖ GSMArena

Post a Comment

To Top