ទូរស័ព្ទ Samsung Galaxy Z Flip នឹងទទួលបានកំណែអាប់ដេត Security Patch សម្រាប់ខែមិថុនា

ក្រុមហ៊ុន Samsung បានបញ្ចេញកំណែអាប់ដេត Software ថ្មីសម្រាប់ទូរស័ព្ទដែលអាចបត់បាន Samsung Galaxy Z Flip របស់ខ្លួន ដែលជាកំណែអាប់ដេតលើប្រព័ន្ធសុវត្ថិភាព Security Patch សម្រាប់ខែមិថុនា ឆ្នាំ២០២២។

កំណែអាប់ដេតនេះ មានលេខកូដ F700FXXU8GVF3 ដែលដាក់ឱ្យធ្វើការអាប់ដេតសម្រាប់ទូរស័ព្ទ Galaxy Z Flip ម៉ូដែល SM-F700F ដោយឥឡូវកំពុងដាក់ឱ្យធ្វើការអាប់ដេតនៅក្នុងប្រទេសអ៊ីតាលី ហើយគ្រោងនឹងមកដល់បណ្តាប្រទេសផ្សេងទៀត ក្នុងពេលឆាប់ៗនេះហើយ។


បើនៅក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខទៀត អ្នកពុំទាន់ទទួលបានកំណែអាប់ដេត អ្នកធ្វើការឆែកវាដោយផ្ទាល់បាន តាមរយៈការចូលទៅកាន់ Settings  បន្ទាប់មកជ្រើសយកពាក្យ Software update ជាការស្រេច៕


ប្រភព៖ GSMArena

Post a Comment

To Top