ទូរស័ព្ទ iPhone 14 នឹងមកជាមួយការកែប្រែផ្នែកកាមេរ៉ាមុខជាមួយនឹងការបន្ថែមមុខងារ Autofocus
ក្រុមហ៊ុន Apple ត្រូវបានគេរំពឹងថានឹងនាំយកទូរស័ព្ទត្រកូល iPhone 14 មកកាន់ទីផ្សារលក់នៅក្នុងខែកញ្ញានេះ។
អ្នកវិភាគពីក្រុមហ៊ុន Apple លោក Ming-Chi Kuo បានវិភាគថា ទូរស័ព្ទត្រកូល iPhone 14 ថ្មីនឹងនាំមកជាមួយការអាប់ដេតផ្នែកកាមេរ៉ាខាងមុខ ដែលពុំធ្លាប់មានការផ្លាស់ប្តូរចាប់តាំងពីទូរស័ព្ទត្រកូល iPhone 11 មក។
កាមេរ៉ាថតស៊ែលហ្វីថ្មី នឹងបំពាក់មកជាមួយមុខងារ Autofocus ដែលជាការផ្លាស់ប្ដូរដំបូងនៅក្នុងប្រវត្តិសាស្ត្រនៃផ្នែកកាមេរ៉ាមុខរបស់ក្រុមហ៊ុន Apple។ កាមេរ៉ាមុខនេះដែរ បំពាក់មកជាមួយប្រភេទ Lens 6P និងមានពន្លឺ Aperture f/1.9។
លោក Kuo បានបន្ថែមថា សេនស័រកាមេរ៉ានេះ នឹងត្រូវបានផ្គត់ផ្គង់ដោយក្រុមហ៊ុន Sony ដូចសព្វដង ហើយវាអាចនឹងមានទំហំ 12 មេហ្កាភិចស៊ែលដដែល។
យ៉ាងណាម៉ិញ វាស្តាប់ទៅដូចជាមិនមានការផ្លាស់ប្តូរច្រើន ប៉ុន្តែការផ្លាស់ប្ដូរ ឬ បន្ថែមលើមុខងារ Autofocus ក៏អាចនិយាយបានថាជាការកែលម្អដ៏ធំមួយផងដែរ៕
ប្រភព៖ GSMArena

Post a Comment