ប្រព័ន្ធប្រតិបត្តិការ IOS 16 នឹងអនុញ្ញាតឱ្យអ្នកធ្វើការរំលង CAPTCHAs នៅក្នុងគេហទំព័រមួយចំនួនបាន
ប្រព័ន្ធប្រតិបត្តិការ IOS 16 អាចនឹងជួយឱ្យអ្នកជាសផុតពីការធ្វើ CAPTCHAs នៅពេលដែលអ្នកធ្វើការ Sign-in ចូលទៅក្នុងគេហទំព័រមួយចំនួន។ បើយោងតាមការកត់សម្គាល់របស់ MacRumors បានឱ្យដឹងថា ក្រុមហ៊ុន Apple ប្រើប្រាស់ព្រឹត្តិការណ៍ WWDC 2022 ដើម្បីធ្វើការបង្ហាញលម្អិតពីប្រព័ន្ធ Private Access Token នៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 16, iPadOS 16 និង macOS Ventura ដែលអនុញ្ញាតឱ្យធ្វើការរំលង CAPTCHAs នៅក្នុងកម្មវិធី ឬ គេហទំព័រមួយចំនួន។
ដើម្បីអាចបើកដំណើរការមុខងារនេះបានដោយស្វ័យប្រវត្តិនឹងតម្រូវឱ្យមានការប្រើប្រាស់ iCloud ដើម្បីធ្វើការផ្ទៀងផ្ទាត់ទាំងនៅលើ Apple ID និងឧបករណ៍របស់អ្នក ដើម្បីធ្វើការបញ្ជាក់ថាឧបករណ៍ ឬ ទូរស័ព្ទដៃរបស់អ្នកអាចទុកចិត្តបាន។ អ្នកនឹងមិនតម្រូវឱ្យសរសេរជាអក្សរ ឬ ផ្គុំរូបភាពនៃភ្លើងស្តុបចរាចរណ៍ដើម្បីអាចបញ្ជាក់ថាអ្នកជាមនុស្សតទៅទៀតនោះទេ។
ក្រុមហ៊ុន Apple បានបញ្ជាក់ថា ទូរស័ព្ទដៃ ឬ ឧបករណ៍របស់អ្នកប្រើប្រាស់នឹងមិនធ្វើការចែករំលែកទិន្នន័យដែលភ្ជាប់ទៅនឹងគណនីរបស់អ្នកប្រើប្រាស់នោះទេ (ឧទាហរណ៍ដូចជាគណនី Gmail និងលេខទូរស័ព្ទ)។
បន្ថែមពីនេះ ក្រុមហ៊ុន Apple ក៏មិនអាចដឹងបានថានរណាជាអ្នកបង្កើតការស្នើ CAPTCHAs ទាំងនោះ នោះដែរ ដូចនេះពួកគេមិនអាចភ្ជាប់ការត្រួតពិនិត្យទាំងអស់នោះជាមួយនឹងអ្នកដែលបានដាក់នោះបានឡើយ។
ប្រព័ន្ធ Token ថ្មីនេះ ត្រូវបានបង្កើតឡើងដោយការគោរពភាពជាឯកជន ដូចនេះវានឹងមិនធ្វើការតាមដានយកអាស័យដ្ឋាន IP របស់អ្នកនោះទេ។ ការអាប់ដេតថ្មីនេះ ក៏អាចធ្វើឱ្យមានភាពងាយស្រួលដល់ជនពិការ នៅក្នុងការចូលទៅក្នុងគេហទំព័រដែលតម្រូវឱ្យមានការត្រួតពិនិត្យតាមរយៈ CAPTCHAs ផងដែរ៕
ប្រភព៖ Engadget

Post a Comment