YouTube បានលុបវីដេអូជាង 70,000 វីដេអូ ដែលទាក់ទងទៅនឹងការអនុវត្តច្បាប់របស់ប្រទេសអ៊ុយក្រែន
ចាប់តាំងពីប្រទេសរុស្ស៊ីបានធ្វើការឈ្លានពានទៅលើប្រទេសអ៊ុយក្រែនកាលពីចុងខែកុម្ភៈមក គេហទំព័រ YouTube បានលុបចោលនូវវីដេអូប្រមាណជាជាង 70,000 វីដេអូដែលពាក់ព័ន្ធជាមួយនឹងជម្លោះរវាងប្រទេសទាំងពីរនេះ នេះបើយោងតាមការចេញផ្សាយរបស់កាសែត The Guardian នាថ្ងៃអាទិត្យកន្លងទៅ។
ក្រុមហ៊ុន YouTube បានប្រាប់ទៅកាសែត The Guardian ថា ខ្លួនបានលុបនូវវីដេអូដ៏ច្រើនទាំងអស់នោះ ដោយសារតែវាជាវីដេអូដែលបំពានទៅលើគោលការណ៍នៃការប្រើប្រាស់ហិង្សា ដែលតម្រូវឱ្យមានការហាមឃាត់នៅក្នុងការបង្ហោះ ដោយអ្នកបង្កើតវីដេអូ។
យ៉ាងណាម៉ិញ ក្រុមហ៊ុន YouTube មិនបានទម្លាយពីការអនុវត្តច្បាប់នេះបន្ថែមទៀតនោះទេ ប៉ុន្តែមានការកត់សម្គាល់មួយបានបង្ហាញថា ក្រុមហ៊ុន YouTube បានបិទគណនីយូធូបឆាណែលប្រមាណជាជាង 9,000 ឆាណែល ដែលនៅក្នុងនោះ ក៏មានអ្នកកាសែតដែលគាំទ្រវិមានក្រឹមឡាំងគឺលោក Vladimir Solovyov ផងដែរ៕
ប្រភព៖ Engadget

Post a Comment