ក្រុមហ៊ុន Samsung បានបិទការផលិតបន្ទះ LCD ចំនួន 6 ខែមុនការគ្រោងទុក
ក្រុមហ៊ុន Samsung នឹងធ្វើការបិទ Samsung Display ដែលជាក្រុមហ៊ុនផលិតបន្ទះអេក្រង់ LCD នៅចុងខែមិថុនានេះ ពោលគឺពេញរយៈពេល 6 ខែមុនគម្រោងដែលបានគ្រោងទុក។ ក្រុមហ៊ុនផលិតបន្ទះអេក្រង់ផ្សេងទៀតដែលជាដៃគូរប្រជែងមានលក្ខណៈខ្លាំង និងមានប្រៀបជាងទើបធ្វើឱ្យ Samsung Group បិទការផលិតបន្ទះអេក្រង់របស់ខ្លួន។
នេះមិនមែនមានន័យថាក្រុមហ៊ុន Samsung នឹងឈប់ផលិតបន្ទះអេក្រង់បន្តទៀតនោះទេ ដោយ Samsung Display នឹងនៅតែផ្តោតទៅលើការផលិតបន្ទះអេក្រង់ដដែល ប៉ុន្តែពួកគេបានកំណត់ទៅលើការផលិតប្រភេទអេក្រង់ OLED និងអេក្រង់ QD (quantum-dot) វិញ។
យោងតាមរបាយការណ៍ដែលបានរាយការណ៍ពី Display Supply Chain Consultants (DSCC) បានបង្ហាញថា តម្លៃអេក្រង់ LCD របស់ក្រុមហ៊ុន Samsung មានការកើនឡើងរហូតដល់ទៅ 36.6% បើប្រៀបធៀបទៅនឹងតម្លៃដែលធ្លាប់ចេញលក់នៅខែមករា ក្នុងឆ្នាំ២០១៤ ដោយវាមានតម្លៃទាបជាងនេះ។
បន្ថែមពីនេះ ក្រុមហ៊ុនផលិតបន្ទះអេក្រង់ LCD របស់ប្រទេសចិន និងតៃវ៉ាន់ បានកំណត់តម្លៃលក់ចេញបន្ទះអេក្រង់ LCD របស់ពួកគេនៅក្នុងតម្លៃទាប ដែលជាហេតុឱ្យពួកគេជ្រៀតចូលចំណែកទីផ្សារបានធំ និងលឿន និងក៏ជាកត្តាដែលតម្រូវឱ្យក្រុមហ៊ុន Samsung ដកខ្លួនពីការប្រកួតប្រជែងមួយនេះផងដែរ៕
ប្រភព៖ GSMArena

Post a Comment