ថេប្លេត Realme Pad នឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 870 ជាមួយនឹងអេក្រង់ 120 Hz
បើយោងតាមពាក្យចចាមអារ៉ាមចុងក្រោយបង្អស់ពីប្រទេសចិនបានឱ្យដឹងថា ក្រុមហ៊ុន Realme កំពុងតែសង្ងំធ្វើការលើការផលិតថេប្លេតរបស់ខ្លួនដែលមាន Realme Pad និង Realme Pad Mini។ បន្ថែមពីនេះ ថេប្លេតរបស់ក្រុមហ៊ុន Realme គឺជាថេប្លេតលំដាប់កំពូល ដោយសារតែវាបំពាក់មកជាមួយបន្ទះឈីប Snapdragon 870 របស់ក្រុមហ៊ុន Qualcomm។
មិនត្រឹមតែបំពាក់មកជាមួយបន្ទះឈីបកំពូលនោះទេ ថេប្លេត Realme Pad របស់ក្រុមហ៊ុន Realme ក៏នឹងបំពាក់មកជាមួយបន្ទះអេក្រង់ LCD ដែលមានកម្រិតបង្ហាញរហូតដល់ទៅ QHD+ ជាមួយនឹងល្បឿនប៉ះបញ្ជាអេក្រង់ 120 Hz refresh rate ផងដែរ។
បន្ថែមពីលើកម្លាំងម៉ាសុីន និងអេក្រង់ដែលមានគុណភាពខ្ពស់នេះ ថេប្លេត Realme Pad ក៏នឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មរហូតដល់ទៅទំហំ 8,360 mAh ផងដែរ។
អនុប្រធានរបស់ក្រុមហ៊ុន Realme គឺលោក Xu Qi បាននិយាយថា ថេប្លេត Realme Pad គឺជាថេប្លេតដែលស្ថិតនៅក្នុងជួរថេប្លេតដែលមានតម្លៃសមរម្យ ប៉ុន្តែក្រុមហ៊ុន Realme ពុំទាន់បានបង្ហើបពីតម្លៃរបស់ថេប្លេតមួយនេះនៅឡើយនោះទេ។
ថេប្លេតរបស់ក្រុមហ៊ុន Realme, Realme Pad អាចនឹងមកដល់ទីផ្សារប្រទេសចិននាខែនេះ ប៉ុន្តែសម្រាប់ទីផ្សារសកល យើងមានតែរង់ចាំមើលនាពេលក្រោយ៕
ប្រភព៖ GSMArena

Post a Comment