ក្រុមហ៊ុន Netflix អាចនឹងនាំយកគម្រោង ad-supported និងការគិតលុយបន្ថែមទៅលើការចែករំលែកគណនីក្នុងឆ្នាំនេះ

បើទោះបីជាក្រុមហ៊ុន Netflix ធ្លាប់បាននិយាយថាសេវាកម្មរបស់ខ្លួននឹងមិនដាក់បញ្ចូលការផ្សាយពាណិជ្ជកម្មយ៉ាងណាក្តី ក៏វាអាចនឹងមានការផ្លាស់ប្តូរផងដែរ ដោយកាលពីខែមុន ក្រុមហ៊ុន Netflix បានបង្ហាញពីផែនការលើគម្រោងសេវាកម្មថ្មីរបស់ខ្លួន ដែលមានតម្លៃធូរថ្លៃជាងមុន ដែលជាគម្រោងមានការផ្សាយពាណិជ្ជកម្ម (ad-supported plan)។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Netflix លោក Reed Hastings បាននិយាយថា គម្រោងរកប្រាក់ចំណូលរបស់ក្រុមហ៊ុនអាចនឹងត្រូវបានពង្រឹងនៅក្នុងរយៈពេលមួយទៅពីរឆ្នាំខាងមុខ។ យ៉ាងណាម៉ិញ វាហាក់បីដូចជាក្រុមហ៊ុនកំពុងត្រៀមផ្តល់ជម្រើសបន្ថែមទៅលើគម្រោងរបស់ខ្លួនក្នុងពេលឆាប់ៗនេះ។ គម្រោងមានការផ្សាយពាណិជ្ជ ត្រូវបានគេរាយការណ៍ថា អាចនឹងដាក់បញ្ចេញឱ្យជ្រើសរើសនៅចុងឆ្នាំនេះ។


បើយោងតាមកាសែត The New York Times បានឱ្យដឹងថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Netflix បានប្រាប់ទៅបុគ្គលិករបស់ខ្លួនថា ពួកគេចង់ដាក់បញ្ចេញគម្រោងមានពាណិជ្ជកម្ម (ad-supported plan) ក្នុងរយៈពេលបីខែចុងក្រោយនៃឆ្នាំ២០២២។ បន្ថែមពីនេះ ជាមួយនឹងរយៈពេលដូចគ្នានេះ ក្រុមហ៊ុន Netflix ក៏នឹងចាត់វិធានការបន្ថែមទៅលើការចែកចាយគណនី និងលេខសម្ងាត់ចំពោះទីតាំងខុសគ្នាផងដែរ។


ក្រុមហ៊ុន Netflix បាននិយាយថា គម្រោងដែលមានការផ្សាយពាណិជ្ជកម្មរបស់ខ្លួន មានតម្លៃធូរថ្លៃជាងគម្រោងដែលមានការផ្សាយពាណិជ្ជកម្មរបស់ប្រព័ន្ធផ្គត់ផ្គង់ការស្រ្ទីមតាមអនឡាញ Apple TV+ និងបណ្តាញផ្គត់ផ្គង់ការស្រ្ទីមតាមអនឡាញដ៏ទៃទៀត ដែលមានដូចជា Hulu, HBO Max និង Peacock។


បន្ថែមពីនេះ ក្រុមហ៊ុន Netflix ក៏បានលើកឡើងពីកំណើនអ្នកប្រើប្រាស់កម្មវិធីរបស់ខ្លួនដែលមានចំនួន 222 លាន Households ផងដែរ តែនៅក្នុងនោះ ក្រុមហ៊ុន Netflix បានកត់សម្គាល់ថា ចំនួនអ្នកប្រើប្រាស់កម្មវិធីរបស់ខ្លួនប្រមាណជា 100 លាននាក់ បាននឹងកំពុងប្រើប្រាស់នៅលើគណនីអ្នកដ៏ទៃ (ដើម្បីអានអត្ថបទទាក់ទង សូមចុចលើតំណភ្ជាប់នេះ)៕


ប្រភព៖ Engadget

Post a Comment

To Top