ក្រុមហ៊ុន Samsung បញ្ឈប់បញ្ចេញកំណែអាប់ដេត Software សម្រាប់ទូរស័ព្ទត្រកូល Galaxy S9 ហើយ

ទូរស័ព្ទរបស់ក្រុមហ៊ុន Samsung ត្រកូល Galaxy S9 ដែលមានទូរស័ព្ទ Samsung Galaxy S9 និង S9 Plus នឹងលែងទទួលបាននូវកំណែអាប់ដេតបន្ថែមទៀតហើយ។ ខ្សែស្រលាយស្មាតហ្វូនដែលចេញនៅឆ្នាំ២០១៨ នេះនឹងចូលទៅក្នុងបញ្ជីរបស់ក្រុមហ៊ុន Samsung ដែលជាបញ្ជីឈ្មោះម៉ូដែលទូរស័ព្ទ ឬឧបករណ៍ដែលត្រូវបញ្ឈប់ផ្តល់ការអាប់ដេតប្រព័ន្ធសុវត្ថិភាពតទៅទៀត។

ទន្ទឹមនឹងនេះ សម្រាប់ទូរស័ព្ទត្រកូល S10 វិញត្រូវបានផ្លាស់ប្តូរថ្ងៃខែអាប់ដេតដោយក្រុមហ៊ុន Samsung បានធ្វើការទម្លាក់កំណែអាប់ដេតប្រចាំត្រីមាសវិញ ដែលបើគិតមកទល់ពេលនេះ ទូរស័ព្ទត្រកូល S10 មានអាយុកាលលើសពីបីឆ្នាំហើយ។


នេះមិនមែនជាលើកទីមួយនោះទេដែលក្រុមហ៊ុន Samsung បញ្ឈប់ការបញ្ចេញកំណែអាប់ដេតសម្រាប់ទូរស័ព្ទជំនាន់មុនៗរបស់ខ្លួន ដោយទូរស័ព្ទត្រកូល S9 កំពុងតែដើរតាមគន្លងនៃត្រកូលមុនៗ តួយ៉ាងក្រុមហ៊ុន Samsung បានផ្លាស់ប្តូរការទម្លាក់កំណែអាប់ដេតសម្រាប់ទូរស័ព្ទត្រកូល S9 ប្រចាំត្រីមាសវិញ ហើយក្រុមហ៊ុន Samsung ក៏បានបញ្ឈប់ការបញ្ចេញកំណែអាប់ដេតសម្រាប់ទូរស័ព្ទត្រកូល S8 ផងដែរ។


កំណែអាប់ដេតចុងក្រោយបង្អស់ដែលទូរស័ព្ទត្រកូល S9 ទទួលបាននោះគឺការអាប់ដេតទៅកាន់ផ្ទៃប្រើប្រាស់ One UI 2.5 នៅឆ្នាំ២០២០៕


ប្រភព៖ GSMArena

Post a Comment

To Top