ទូរស័ព្ទអេក្រង់បត់ Samsung Galaxy Z Flip 3 Pokemon Edition ត្រូវបានលក់អស់ក្នុងរយៈពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ
នៅសប្តាហ៍មុន ក្រុមហ៊ុន Samsung បានប្រកាសពីទូរស័ព្ទ Samsung Galaxy Z Flip3 Pokemon Edition របស់ខ្លួន ហើយឥឡូវនេះ ទូរស័ព្ទដែលមានអេក្រង់អាចបត់បាន និងមានការរចនាតាមហ្គេម ឬរឿង Pokemon ត្រូវបានដាក់លក់ជាផ្លូវការនៅក្នុងប្រទេសកូរ៉េខាងត្បូងហើយ។
ទូរស័ព្ទ Samsung Galaxy Z Flip3 Pokemon Edition ត្រូវបានដាក់លក់នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងក្នុងតម្លៃ KRW 1,284,000 ដែលមានតម្លៃស្មើនឹង $1,024។ ក្រុមហ៊ុន Samsung បានលក់ទូរស័ព្ទ Samsung Galaxy Z Flip3 Pokemon Edition រហូតដល់អស់ពីស្តុកត្រឹមតែរយៈពេលប៉ុន្មាននាទីនៃការដាក់លក់ដំបូងនៅក្នុងទីក្រុងសេអ៊ូលប៉ុណ្ណោះ។
រាល់ការទិញទូរស័ព្ទ Samsung Galaxy Z Flip3 Pokemon Edition អ្នកប្រើប្រាស់នឹងទទួលបាននូវ Pokemon-theme box, ស្រោមទូរស័ព្ទថ្លាជាមួយនឹង Stickers Pikachu និងមានរបស់របរសម្រាប់លម្អទូរស័ព្ទជាច្រើនទៀតដែលមានដូចរូបខាងក្រោម៕
ប្រភព៖ GSMArena


Post a Comment