ក្រុមហ៊ុន Realme បានប្រកាសចេញទូរស័ព្ទ Realme 9 Pro+ Free Fire Limited Edition នៅក្នុងតំបន់អឺរ៉ុបហើយ
ទូរស័ព្ទត្រកូល Realme 9 Pro+ មិនមែនជាទូរស័ព្ទថ្មីនោះទេ ប៉ុន្តែដើម្បីអាចឱ្យក្រមហ៊ុន Realme រក្សានូវកេរ្តិ៍ឈ្មោះវាឱ្យមានភាពទាក់ទាញបានយូរ ក្រុមហ៊ុន Realme បានចាប់ជាដៃគូសហការជាមួយនឹងក្រុមហ៊ុនផលិតហ្គេម Free Fire ដោយនឹងធ្វើការបញ្ចេញទូរស័ព្ទ Realme 9 Pro+ ថ្មីជាមួយនឹងការរចនាតាមរសជាតិហ្គេម Free Fire។
គួរបញ្ជាក់ផងដែរថា សម្រាប់ទូរស័ព្ទ Realme 9 Pro+ Free Fire Limited Edition គឺមានដាក់លក់តែនៅក្នុងប្រទេសក្នុងតំបន់អឺរ៉ុបតែប៉ុណ្ណោះ។
អ្នកប្រាកដជាដឹងហើយថាហ្គេម Garena Free Fire គឺជាហ្គេមដ៏ពេញនិយមមួយនៅក្នុងទូរស័ព្ទដៃ Android នាពេលនេះ ដោយហេតុនេះហើយ ទើបក្រុមហ៊ុន Realme សម្រេចចិត្តចាប់ជាដៃគូសហការជាមួយនឹងក្រុមហ៊ុនផលិតហ្គេមមួយនេះ ដែលបាននាំយកនូវការរចនារូបរាង និងការលាបទឹកពណ៌ថ្មីឱ្យស្របគ្នាទៅនឹងហ្គេម Free Fire ក៏ដូចជាការរចនាផ្នែកប្រអប់វិចខ្ចប់ទូរស័ព្ទផងដែរ។
ផែនទីនៅក្នុងហ្គេម Free Fire អាចនឹងត្រូវបានដាក់បញ្ចូលជាមួយនឹងទូរស័ព្ទនៅក្នុងប្រអប់ បូករួមជាមួយនឹងរូបភាពស្ទីកឃ័រមួយចំនួនផងដែរ។
ទូរស័ព្ទ Realme 9 Pro+ FF Edition នឹងដាក់លក់ជាផ្លូវការជាមួយនឹងតម្លៃចាប់ពី €419 ប៉ុន្តែសម្រាប់ចំនួនតម្លៃដែលមានកំណត់ អាចនឹងត្រូវដាក់លក់នៅក្នុង Amazon នៅក្នុងតម្លៃ €369៕
ប្រភព៖ GSMArena


Post a Comment