ក្រុមហ៊ុន Samsung បានផ្ញើកំណែអាប់ដេត One UI 4.1 ទៅកាន់ទូរស័ព្ទ Galaxy A52s 5G, A71 5G និងទូរស័ព្ទ S20 FE 4G ហើយ

កាលពីប៉ុន្មានថ្ងៃមុន ក្រុមហ៊ុន Samsung បានបញ្ចេញកំណែអាប់ដេតនៃផ្ទៃប្រើប្រាស់ One UI 4.1 សម្រាប់ទូរស័ព្ទ Samsung Galaxy S20 FE 5G ហើយនៅថ្ងៃនេះ ក្រុមហ៊ុនក៏បានបញ្ចេញសម្រាប់ម៉ូដែល 4G ផងដែរ។

ឥឡូវនេះ កំណែអាប់ដេតនៃផ្ទៃប្រើប្រាស់ One UI 4.1 ថ្មីត្រូវបានដាក់ឱ្យធ្វើការអាប់ដេតនៅក្នុងតំបន់មួយចំនួនហើយ ដែលអាចគាំទ្រទាំងប្រភេទម៉ូដែលដែលបំពាក់មកជាមួយបន្ទះឈីប Exynos និងបន្ទះឈីប Snapdragon 4G។ ទូរស័ព្ទ S20 FE 4G មិនមែនជាទូរស័ព្ទតែមួយម៉ូដែលដែលទទួលបាននូវកំណែអាប់ដេត One UI 4.1 នេះនោះទេ ដោយទូរស័ព្ទត្រកូល Galaxy A71 5G ក៏ទទួលបាននូវកំណែអាប់ដេតមួយនេះផងដែរ ដោយវាត្រូវបានរំលងនូវផ្ទៃប្រើប្រាស់ One UI 4 និងផ្លោះទៅកាន់ផ្ទៃប្រើប្រាស់ One UI 4.1 ផ្ទាល់តែម្តង។


ម៉ូដែលចុងក្រោយគេ ដែលទទួលបាននូវកំណែអាប់ដេតថ្មីនេះគឺធ្លាក់ទៅលើទូរស័ព្ទត្រកូល Galaxy A52s 5G ដោយវាកំពុងតែទទួលបានកំណែអាប់ដេត One UI 4.1 នៅក្នុងឧបទ្វីបអឺរ៉ុប និងប្រទេសកូរ៉េ ហើយក្រុមហ៊ុន Samsung ក៏នឹងកំពុងទម្លាក់កំណែអាប់ដេតទៅកាន់តំបន់ផ្សេងទៀតនៅក្នុងពេលឆាប់ៗនេះផងដែរ។

កំណែអាប់ដេតនៃផ្ទៃប្រើប្រាស់ One UI 4.1 ថ្មី ត្រូវបានគេរំពឹងថា វាអាចជាកំណែអាប់ដេតថ្មីដែលជួយកែប្រែ និងដោះស្រាយទៅលើបញ្ហា Bug ឬបញ្ហាដែលកើតមានឡើងនៅក្នុងជំនាន់មុន៕


ប្រភព៖ GSMArena

Post a Comment

To Top