កម្មវិធី Google Maps ត្រូវបានគេរាយការណ៍ថាមានបញ្ហាជាប់គាំង
អ្នកប្រើប្រាស់កម្មវិធី Google Map ដែលមានគម្រោងនឹងធ្វើដំណើរកំសាន្តជាមួយនឹងការមើលផែនទីពីកម្មវិធីរបស់ក្រុមហ៊ុន Google មួយនេះអាចនឹងមានបញ្ហា ដោយសារតែកម្មវិធីមួយនេះ វាហាក់បីដូចជាកំពុងជាប់គាំងនៅទូទាំងពិភពលោក។
បើយោងតាមរបាយការណ៍ដែលបានចេញដោយ Down Detector បានឱ្យដឹងថា បន្ទាប់ពីមានការធ្វើតេស្តអស់រយៈពេល ២ ទៅ ៣ ម៉ោងមក យើងបានរកឃើញថា កម្មវិធី Google Maps ពិតជាមានបញ្ហាទាំងនៅក្នុងទូរស័ព្ទដៃ និងនៅលើកំព្យូទ័រពិតមែន។
ជាធម្មតា កម្មវិធី Google Maps តែងតែបង្ហាញផែនទីដែលមានឈ្មោះទីតាំងជាក់ស្តែងបានលឿន និងច្បាស់ បើទោះបីជាពេលខ្លះវាចំណាយពេលវេលាយូរបន្តិចក៏ដោយ ក៏វានៅតែបង្ហាញផែនទីបានត្រឹមត្រូវដែរ ប៉ុន្តែសម្រាប់ថ្ងៃសុក្រម្សិលមិញនេះ កម្មវិធី Google Maps មិនបានបង្ហាញឱ្យឃើញនូវរូបភាពផែនទីនោះទេ បើទោះបីជាមានការរងចាំអស់រយៈពេលជាយូរយ៉ាងណាក្តី។
បញ្ហាទាំងអស់នោះ ត្រូវបានរាយការណ៍ដោយអ្នកប្រើប្រាស់កម្មវិធី Google Maps មកពីជុំវិញពិភពលោក ដោយពួកគេបានរៀបរាប់ពីបញ្ហាស្រដៀងគ្នានេះ។ យ៉ាងណាម៉ិញ នាពេលឥឡូវនេះ កម្មវិធី Google Maps បានត្រឡប់មកដំណើរការដោយប្រក្រតីវិញហើយ ដោយក្រុមហ៊ុន Google បានធ្វើការតាមដានទៅលើបញ្ហាមួយនេះ និងបានដោះស្រាយវារួចជាស្រេច៕
ប្រភព÷ Android Police
Post a Comment