ទូរស័ព្ទ Black Shark 5 នឹងមកដល់នៅថ្ងៃទី៣០ ខែមីនា នេះ
ទូរស័ព្ទត្រកូល Black Shark 5 ត្រូវបានលេចលឺ ក៏ដូចជាបានបែកធ្លាយនូវលក្ខណៈសម្បត្តិមួយចំនួននៅក្នុង TENAA និង 3C នាខែមុន ហើយទូរស័ព្ទដៃដែលស្ថិតនៅក្នុងខ្សែស្រឡាយ Gaming មួយនេះ គ្រោងនឹងបង្ហាញខ្លួនជាផ្លូវការនៅថ្ងៃទី៣០ ខែមីនា នៅវេលាម៉ោង ១៩:០០ (ម៉ោងនៅក្នុងប្រទេសចិន)។
ក្រុមហ៊ុនផលិតទូរស័ព្ទដៃ Gaming Black Shark ទំនងជានាំយកទូរស័ព្ទត្រកូល Black Shark របស់ខ្លួនចំនួនពីរម៉ូដែល ដែលមួយម៉ូដែលជា Black Shark 5 Pro និងមួយម៉ូដែលទៀតជា Black Shark 5 ធម្មតា។ ទូរស័ព្ទ Black Shark 5 Pro អាចនឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 8 ជំនាន់ទី១ និងសម្រាប់ម៉ូដែលធម្មតា TENNA បានអះអាងថាវាអាចនឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 870 វិញ។
ទូរស័ព្ទកួនបងគេ Black Shark 5 Pro អាចនឹងបំពាក់មកជាមួយកម្លាំងថាមពលថ្មធំ និងល្បឿនអូសបញ្ជាអេក្រង់លឿនជាងបើប្រៀបធៀបទៅនឹងទួរស័ព្ទ Black Shark 4s Pro ដែលចេញកាលពីឆ្នាំមុន។
បើទោះបីជាយ៉ាងណាក៏ដោយ ដើម្បីអាចប្រាកដបានច្បាស់ និងដឹងនូវព័ត៌មានបន្ថែម យើងមានតែត្រូវរង់ចាំនៅថ្ងៃពុធសប្តាហ៍ក្រោយ ដែលជាថ្ងៃដែលទូរស័ព្ទត្រកូល Black Shark 5 បង្ហាញខ្លួនជាផ្លូវការប៉ុណ្ណោះ៕
ប្រភព÷ GSMArena


Post a Comment