បែកធ្លាយពីមុខងារសរសេរអត្ថបទថ្មីរបស់កម្មវិធី Twitter

ក្រុមហ៊ុន Twitter ប្រហែលជាគ្រោងនឹងអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាចធ្វើការសរសេរសារបង្ហោះលើសពី 240 ពាក្យបាននាពេលខាងមុខ។ ការលេចធ្លាយនេះមានប្រភពចេញពីគណនី Twitter របស់លោក Jane Manchin Wong ដែលបានបង្ហាញថា ក្រុមហ៊ុន Twitter ហាក់បីដូចជាកំពុងតែអនុវត្តក៏ដូចជាសិក្សានៅលើមុខងារ “Twitter Article” សម្រាប់កម្មវិធីរបស់ខ្លួន។

មិនមានប្រភពព័ត៌មានណាមួយដែលបានបង្ហាញថាមុខងារនោះនឹងត្រូវប្រើប្រាស់ដើម្បីអ្វីនៅឡើយនោះទេ ប៉ុន្តែបើយោងតាមសារ Tweet ដែលបានបង្ហាញខាងលើអាចឱ្យយើងដឹងបានខ្លះៗថា មុខងារ “Twitter Article” អាចនឹងប្រើប្រាស់សម្រាប់សរសេរព័ត៌មានពី Twitter Blue subscribers ឬពីមាតិកាផ្តាច់មុខរបស់ SuperFollow នៅក្នុងកម្មវិធី Twitter។

អ្នកនាំពាក្យរបស់ក្រុមហ៊ុន Twitter បានប្រាប់ CNET ថា ពួកគេនឹងចែករំលែកព័ត៌មានទាក់ទងនឹងមុខងារ Twitter Article ក្នុងពេលឆាប់ៗខាងមុខនេះ៕


ប្រភព÷ GSMArena

Post a Comment

To Top