ទូរស័ព្ទ Poco M4 Pro 5G នឹងមកដល់ទីផ្សារប្រទេសឥណ្ឌានៅថ្ងៃទី១៥ ខែកុម្ភៈ

ក្រុមហ៊ុន Xiaomi បានដាក់លក់ទូរស័ព្ទ Poco M4 Pro 5G ជាផ្លូវការនៅក្នុងខែវិច្ឆិកា ឆ្នាំ២០២១ ដោយវាបានចាប់ផ្តើមដាក់លក់នៅក្នុងតម្លៃ €199 សម្រាប់ទីផ្សារមួយចំនួននៅជុំវិញសភាពអឺរ៉ុប និងបន្ទាប់ពីរយៈពេលប៉ុន្មានខែក្រោយមក ទូរស័ព្ទមួយនេះក៏បានមកដល់ទីផ្សារនៃប្រទេសឥណ្ឌា។

គណនី Twitter ផ្លូវការរបស់ក្រុមហ៊ុន Poco ប្រចាំប្រទេសឥណ្ឌាបានបង្ហោះថា ទូរស័ព្ទមួយនេះនឹងមកដល់ក៏ដូចជាដាក់លក់ជាផ្លូវការនៅក្នុងទីផ្សារប្រទេសឥណ្ឌានៅថ្ងៃទី១៥ ខែកុម្ភៈ ខាងមុខនេះ ហើយក្រុមហ៊ុនក៏អនុញ្ញាតឱ្យអ្នកប្រើប្រាស់ និងអ្នកគាំទ្រចូលរួមផងដែរ ដោយស្ថិតក្រោមប្រយោគឃោសនាថា “Step Up Ur Game”។

ទូរស័ព្ទ Poco M4 Pro 5G បំពាក់មកជាមួយកញ្ចប់កាមេរ៉ាភ្លោះខាងក្រោយ ដែលលេនកាមេរ៉ាគោលមានទំហំ 50 មេហ្កាភិចស៊ែល និងលេនកាមេរ៉ា 8 មេហ្កាភិចស៊ែលមួយទៀត ជាលេន Ultra wide។ ចំណែកឯបន្ទះឈីបវិញ ទូរស័ព្ទមួយនេះប្រើប្រាស់ជាមួយបន្ទះឈីប Dimensity 810 ដែលអាចទ្រទ្រង់បច្ចេកវិទ្យា 5G ផងដែរ។

ចំពោះតម្លៃនៅក្នុងទីផ្សារប្រទេសឥណ្ឌាវិញ យើងមិនទាន់អាចដឹងបាននៅឡើយទេ ប៉ុន្តែវាអាចនឹងដាក់លក់ក្នុងតម្លៃ  INR16,999 (ដែលស្មើនឹងតម្លៃដាក់លក់នៅទីផ្សារសភាពអឺរ៉ុប €199) ឬ ទាបជាងនេះ សម្រាប់ម៉ូដែលដែលមានទំហំរ៉េម 4GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB៕


ប្រភព÷ GSMArena

Post a Comment

To Top