YouTube អាចនឹងដាក់បញ្ចូលមុខងារ Voiceover ទៅក្នុងកម្មវិធី YouTube Shorts របស់ខ្លួនដែលស្រដៀងទៅនឹងមុខងាររបស់កម្មវិធី TikTok ដែរ
កាលពីឆ្នាំ២០២០ ក្រុមហ៊ុន YouTube បានដាក់បញ្ចូលបន្ថែមនូវមុខងារវីដេអូខ្លីៗមួយនៅក្នុងកម្មវិធីរបស់ខ្លួន ដែលក្រុមហ៊ុនឱ្យឈ្មោះថា YouTube Shorts។ មុខងារ YouTube Shorts នេះ បានក្លាយជាមុខងារបង្ហាញវីដេអូបែបបញ្ឈរដែលមានរយៈពេល ៦០ វិនាទី និងជាដៃគូប្រកួតប្រជែងរបស់កម្មវិធី TikTok ផងដែរ។
ដូចទៅនឹងកម្មវិធី TikTok ដែរ YouTube Shorts អាចអនុញ្ញាតឱ្យអ្នកបង្ហោះនូវវីដេអូខ្លីៗ ប្រើប្រាស់ filter សម្រាប់វីដេអូ និងអាចកែវីដេអូនៅក្នុងមុខងារនេះស្រាប់ ដោយមិនចាំបាច់ប្រើប្រាស់កម្មវិធីទីបី។ ឥឡូវនេះ យើងក៏ទទួលបាននូវព័ត៌មានលេចធ្លាយខ្លះៗអំពីវត្តមានរបស់មុខងារ Voiceover នៅក្នុង YouTube Shorts ផងដែរ (Voiceover គឺជាមុខងារដែលអនុញ្ញាតឱ្យអ្នកអាចថតសម្លេងរបស់អ្នក ដាក់បញ្ចូលទៅក្នុងវីដេអូដែលអ្នកបានថតរួច ដែលវាដូចទៅនឹងមុខងារ Voiceover របស់កម្មវិធី TikTok ដែរ)។
| មុខងារ Voiceover របស់កម្មវិធី TikTok |
ប្រភពព័ត៌មានដែលយើងទទួលបាននេះ ត្រូវបានដកស្រង់ចេញពី XDA-Developers ដែលពួកគេបានរកឃើញដាននៃកូដកំណែបែតារបស់កម្មវិធី YouTube ដែលបង្ហាញថា ក្រុមការងាររបស់កម្មវិធី YouTube កំពុងតែបង្កើតនូវប៊ូតង់មួយ ដែលអនុញ្ញាតឱ្យប្រើប្រាស់អាចថតអ្វីមួយដែលជាសម្លេង រួចដាក់បញ្ចូលនៅក្នុងវីដេអូមុនពេលបង្ហោះបាន។
| មុខងារ YouTube Shorts នៅក្នុងកម្មវិធី YouTube |
យ៉ាងណាម៉ិញ ក្រុមហ៊ុន YouTube មិនទាន់បានបញ្ជាក់ពីមុខងារនេះជាផ្លូវការនៅឡើយទេ ប៉ុន្តែមុខងារមួយនេះអាចនឹងមាននាពេលខាងមុខ ព្រោះវាជាមុខងារសំខាន់មួយសម្រាប់អ្នកធ្វើវីដេអូខ្លីៗនៅក្នុងកម្មវិធី YouTube Shorts៕
ប្រភព÷ GSMArena
Post a Comment