ក្រុមហ៊ុន Samsung បានប្រកាសចេញទូរស័ព្ទ Samsung Galaxy Z Flip3 5G Olympic Games Edition ដើម្បីអបអរដល់ការប្រកួតកីឡាអូឡាំពិក

ដើម្បីជាការអបអរដល់កីឡាអូឡាំពិកនារដូវងាដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែកុម្ភៈ ខាងមុខនេះ ក្រុមហ៊ុន Samsung បានប្រកាសចេញនូវទូរស័ព្ទដែលអាចបត់បានរបស់ខ្លួនម៉ូដែល Z Flip3 ដែលមានការរចនាពណ៌ខុសប្លែកពីទូរស័ព្ទ Samsung Galaxy Z Flip3 ធម្មតា។

ទូរស័ព្ទដែលអាចបត់បាន Samsung Galaxy Z Flip3 5G Olympic Games Edition មានការរចនាទឹកពណ៌មាសនៅស្រោបជុំវិញចំហៀងខ្លួន និងប្រើប្រាស់នូវពណ៌សជាគោល ដោយយកលំនាំឱ្យត្រូវតាមព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនារដូវរងា (Winter Dream White)។ 

ទូរស័ព្ទ Olympic Games Edition នេះដែរក៏នឹងប្រើប្រាស់ប្រភេទ Theme អូឡាំពិក ដែលរួមមានទាំងការរចនា Icons, ផ្ទាំងរូប Wallpaper និង clock styles ឱ្យត្រូវតាមព្រឹត្តិការណ៍នៃការប្រកួតកីឡាអូឡាំពិកនារដូវរងានេះផងដែរ។

ក្រុមហ៊ុន Samsung នឹងដាក់លក់ទូរស័ព្ទអេក្រង់បត់ Olympic Games Edition នេះជាផ្លូវការនៅលើគេហទំព័រ e-shop របស់ក្រុមហ៊ុនផ្ទាល់នៅក្នុងប្រទេសចិន ដែលទូរស័ព្ទមួយនេះនឹងនាំមកជាមួយម៉ូដែលដែលមានទំហំរ៉េម 8GB និងអង្គផ្ទុកទិន្នន័យ 256GB ដែលមានតម្លៃ CNY 7,999 ($1,258)។ អ្នកអាចធ្វើការបញ្ជាទិញទូរស័ព្ទនេះបាន ដោយក្រុមហ៊ុន Samsung កំណត់ចេញលក់ចាប់ពីថ្ងៃទី១៥ ខែមករា តទៅ៕


ប្រភព÷ GSMArena

Post a Comment

To Top