បែកធ្លាយរូបភាព Render របស់ទូរស័ព្ទ Oppo A96 5G ដែលមានការរចនារូបរាងពីក្រោយស្រដៀងទៅនឹងទូរស័ព្ទ iPh...
ទូរស័ព្ទម៉ូដែលថ្មីរបស់ក្រុមហ៊ុន Oppo កំពុងតែស្ថិតនៅក្នុងការផលិតហើយ ដោយយើងអាចដឹងបានតាមរយ:រូបភាពដែលបែកធ្លាយមួយចំនួនអំពីទូរស័ព្ទម៉ូដែល Oppo A96 5G នៅលើបណ្តាញអ៊ីនធើណែត។
រូបភាពទាំងអស់នោះត្រូវបានចែកចាយដោយលោក Evan Blass (@evleaks ជាឈ្មោះនៅលើបណ្តាញអ៊ីនធើណែត) ដែលត្រូវបានគេស្គាល់ថា ជាកំពូលអ្នកចែករំលែករូបភាពទូរស័ព្ទបែកធ្លាយជាច្រើន បានបង្ហោះនូវរូបភាពដែលបង្ហាញពីរូបរាងរបស់ទូរស័ព្ទ Oppo A96 5G ដែលអាចឱ្យយើងដឹងបានថា ទូរស័ព្ទមួយនេះនឹងប្រើប្រាស់កាមេរ៉ាទម្លុះអេក្រង់នៅផ្នែកខាងមុខ និងមានការរចនាគែមរាបស្មើនៅផ្នែកជំហៀង បូករួមជាមួយនឹងកាមេរ៉ាក្រោយចំនួនពីរគ្រាប់ផងដែរ។
ដោយសារតែការរចនារូបរាងបែបនេះហើយ ទើបមានអ្នកប្រើប្រាស់នៅលើបណ្តាញសង្គមធ្វីតធឺមួយចំនួនបានបញ្ចេញមតិយោបលថា ទូរស័ព្ទ Oppo A96 5G មានការរចនារូចរាងស្រដៀងទៅនឹងទូរស័ព្ទ iPhone 12 របស់ក្រុមហ៊ុន Apple។
បើយោងតាមរូបភាពដែលបានបែកធ្លាយ វាហាក់បីដូចជារូបភាពទាំងអស់នោះ ត្រូវបានបង្ហោះដោយក្រុមហ៊ុន Oppo ផ្ទាល់តែម្តង ដែលនេះអាចបង្ហើបឱ្យយើងដឹងថា ទូរស័ព្ទ Oppo A96 5G អាចនឹងមកដល់ក្នុងពេលឆាប់ៗនេះជាក់ជាមិនខាន៕
ប្រភព÷ GSMArena
Post a Comment