ក្រុមហ៊ុន Meta បានធ្វើការពន្យាពេលឱ្យបុគ្គលិកត្រឡប់មកធ្វើការនៅការិយាល័យវិញនៅថ្ងៃទី២៨ ខែមីនា

ក្រុមហ៊ុន Meta ដែលជាក្រុមហ៊ុនដំបូងដែលបានជួបប្រទះនូវបញ្ហានៃការរីករាលដាលនៃជំងឺកូវីត-១៩ ដ៏ខ្លាំងក្លានេះ បានសម្រេចចិត្តពន្យាពេលឱ្យបុគ្គលិករបស់ខ្លួន អាចចូលមកបម្រើការងារវិញនៅក្នុងការិយាល័យផ្ទាល់បានរហូតដល់ថ្ងៃទី២៨ ខែមីនា។ 

ក្រុមហ៊ុនបានសម្រេចចិត្តធ្វើដូច្នេះ ដើម្បីការពារពីការឆ្លងរបស់ជំងឺកូវីត-១៩ និងជំងឺចម្លងបំប្លែងថ្មី Delta ដែលកំពុងរីករាលដាលខ្លាំង។

ត្រឡប់ទៅកាន់ខែធ្នូ ឆ្នាំ២០២០ វិញ លោក Mark Zuckerberg ដែលជា CEO របស់ក្រុមហ៊ុន Facebook បានធ្វើការបញ្ជាក់ប្រាប់ទៅដល់បុគ្គលិករបស់លោកថា យើងមិនដាក់កំហិតឱ្យអ្នកទៅទទួលយកវ៉ាក់សាំងការពារជំងឺកូវីត-១៩ ដើម្បីអាចមកចូលបម្រើការងារបានវិញនោះទេ ប៉ុន្តែបន្ទាប់ពីមានការបំប្លែងជំងឺឆ្លងថ្មី ឥឡូវនេះ CEO របស់ក្រុមហ៊ុន Facebook បានសម្រេចអនុវត្តនូវវិធានការថ្មី ដោយតម្រូវឱ្យបុគ្គលិកទាំងអស់ ត្រូវតែទទួលយកការចាក់វ៉ាក់សាំងការពារពីមេរោគដែលកំពុងតែរីករាលដាលនេះ។

ដូចនេះ បុគ្គលិកទាំងអស់របស់ក្រុមហ៊ុន Facebook ក៏ដូចជា Meta នឹងតម្រូវឱ្យទទួលបាននូវការចាក់វ៉ាក់សាំងបង្ការពីជំងឺកូវីត-១៩ និងជំងឺ  Omicron ដែលទើបតែបម្លែងថ្មីនេះ ដើម្បីអាចមានសិទ្ធិចូលមកបម្រើការងារនៅក្នុងការិយាល័យវិញបាន៕


ប្រភព÷ Engadget

Post a Comment

To Top