ក្រុមហ៊ុន Google អាចនឹងផលិតទូរស័ព្ទដែលអាចបត់បានដំបូងបង្អស់របស់ខ្លួន ដែលក្រុមហ៊ុនឱ្យឈ្មោះថា Pixel Notepad

ស្មាតហ្វូនដែលអាចបត់បានដំបូងបង្អស់របស់ក្រុមហ៊ុន Google អាចនឹងមានឈ្មោះថាជា Pixel Notepad មិនមែន Pixel Fold ដូចទូរស័ព្ទអេក្រង់បត់ដ៏ទៃនោះទេ។ លើសពីនេះ ក្រុមហ៊ុន Google ក៏មិនបាននិយាយពីគម្រោងក្នុងការបញ្ចេញវានៅក្នុងឆ្នាំ២០២២ នេះដែរ។

បើទោះបីជាក្រុមហ៊ុន Google មិនបានបង្ហើបពីព័ត៌មានត្រួសៗអំពីទូរស័ព្ទអេក្រង់បត់របស់ខ្លួនក៏ដោយ ក៏ក្រុមហ៊ុនមួយនេះបានកំណត់តម្លៃឱ្យទូរស័ព្ទអេក្រង់បត់របស់ខ្លួនរួចមកហើយ ដោយក្រុមហ៊ុន Google នឹងដាក់លក់វាក្នុងតម្លៃ $1,400 ដែលវាថោកជាងទូរស័ព្ទ Galaxy Z Fold3 របស់ក្រុមហ៊ុន Samsung ប្រមាណជាជាង $400។

ទូរស័ព្ទអេក្រង់បត់ដំបូងបង្អស់របស់ក្រុមហ៊ុន Google មួយនេះ អាចនឹងយកលំនាំភាគច្រើនតាមទូរស័ព្ទ Oppo Find N ដែលជាទូរស័ព្ទអេក្រង់បត់របស់ក្រុមហ៊ុន Oppo ជាសជាងការយកគំរូតាមទូរស័ព្ទ Galaxy Z Fold3។

បន្ថែមពីនេះ ទូរស័ព្ទដែលអាចបត់បាន Google Pixel Notepad អាចនឹងប្រើប្រាស់ជាមួយឈីប Tensor ដែលយើងឃើញមានបំពាក់នៅលើទូរស័ព្ទត្រកូល Pixel 6។ សម្រាប់ព័ត៌មានបន្ថែម យើងមានតែចាំតាមដានរហូតដល់ក្រុមហ៊ុន Google សម្រេចបង្ហើបពីការមកដល់របស់ទូរស័ព្ទមួយនេះប៉ុណ្ណោះ៕


ប្រភព÷ GSMArena

Post a Comment

To Top