មានអ្នកលួចហេគចូលគ្រប់គ្រងគណនី Twitter របស់លោកនាយករដ្ឋមន្ត្រីប្រទេសឥណ្ឌា!!
ការហេគលួចចូលគណនីរបស់អ្នកនយោបាយធំៗ នៅតែបន្តកើតមានឡើងទៅលើបុគ្គលល្បីៗ ឬអ្នកដែលមានឥទ្ធិពលខ្លាំង ដោយអ្នកវាយប្រហារទាំងអស់នោះមានគោលបំណងហេគចូលដើម្បីគេងចំណេញពីផ្នែកហិរញ្ញវត្ថុ ឬដើម្បីធ្វើការវាយប្រហារតាមប្រព័ន្ធអេឡិចត្រូនិកជាដើម។
ថ្មីៗនេះ បើយោងតាមរបាយការណ៍រាយការណ៍ពីសារព័ត៌មាន TechChrunch បានបង្ហាញថា នៅថ្ងៃទី១២ ខែធ្នូ ដែលត្រូវជាថ្ងៃម្សិលមិញនេះ មានជនមិនស្គាល់មុខបានធ្វើការហេគចូលទៅកាន់កាប់គណនី Twitter របស់លោកនាយករដ្ឋមន្រ្តីប្រទេសឥណ្ឌាទាំងស្រុង គឺលោក Narendra Modi ដោយអ្នកក្លែងបន្លំចូលកាន់កាប់នោះបានធ្វើការបង្ហោះសារក្លែងក្លាយថា ប្រទេសឥណ្ឌាបានទទួលយក និងដាក់ឱ្យមានការដេញថ្លៃលក់ ឬទិញរូបិយប័ណ្ណអេឡិចត្រូនិក Bitcoin ដោយស្រប់ច្បាប់ ដែលភ្ជាប់មកជាមួយនឹងដំណភ្ជាប់មួយផងដែរ (ដែលជាដំណភ្ជាប់នាំអ្នកដែលបានចុចលើវា ទៅកាន់វេបសាយបោកប្រាស់)។
ការិយាល័យនាយករដ្ឋមន្ត្រីរបស់ប្រទេសឥណ្ឌា មិនបានធ្វើការនិយាយអ្វីច្រើនឡើយដោយគេគ្រាន់តែធ្វើការទទួលស្គាល់ពីហេតុការណ៍នៃការហេគចូលកាន់កាប់គណនី Twitter របស់លោកនាយករដ្ឋមន្ត្រី Narendra Modi ហើយពួកគេបានបន្ថែមថា ក្រុមការងាររបស់ខ្លួនបានធ្វើការទាក់ទងទៅកាន់ក្រុមហ៊ុន Twitter និងធានាឱ្យមានប្រព័ន្ធសុវត្ថិភាពសម្រាប់គណនី Twitter របស់លោកនាយករដ្ឋមន្ត្រីហើយ៕
ប្រភព: Engadget
Post a Comment