ក្រុមហ៊ុន Razer បានបង្កើតកង្ហារ MagSafe សម្រាប់អ្នកលេងហ្គេមនៅលើទូរស័ព្ទ iPhone
តើអ្នកធ្លាប់ជួបប្រទះការឡើងកម្តៅនៅខ្នងទូរស័ព្ទខាងក្រោយខ្លាំង នៅពេលដែលអ្នកលេងហ្គេមច្រើនពេក ដែរឬទេ? បើសិនជាអ្នកធ្លាប់ជួប ឥឡូវនេះក្រុមហ៊ុន Razer បានដោះស្រាយនូវបញ្ហាមួយនេះ ដោយក្រុមហ៊ុនបានប្រកាសចេញនូវ Cooler Chroma សម្រាប់ទូរស័ព្ទដៃ ដែលធ្វើឱ្យទូរស័ព្ទដៃរបស់អ្នកត្រជាក់នៅពេលដែលអ្នកប្រើប្រាស់ ឬលេងហ្គេមទៅលើវាច្រើន ហើយកង្ហារបន្សាបកម្តៅនេះដែរ ក្រុមហ៊ុន Razer បានដាក់លក់ក្នុងតម្លៃ $60។
ឧបករណ៍បន្សាបកម្តៅ Cooler Chroma នេះដែរ អាចបំពាក់បាននៅលើទូរស័ព្ទ Android និងទូរស័ព្ទ iPhone ស៊េរីចាស់ៗ និងអ្វីដែលជាចំណុចពិសេសសម្រាប់ការលក់នោះ គឺវាក៏មានការរចនាដើម្បីឱ្យស្របទៅនឹងខ្នងខាងក្រោយរបស់ទូរស័ព្ទ iPhone ម៉ូដែល iPhone 12 និង iPhone 13 ផងដែរ។
ដូចទៅនឹងរូបភាពខាងលើ Cooler Chroma នឹងបំពាក់មកជាមួយភ្លើង RGB (ភ្លើងដែលអាចផ្លាស់ប្ដូរពណ៌បាន) ហើយអ្នកក៏អាចគ្រប់គ្រង់បញ្ជាពណ៌របស់វាបាន ដោយការភ្ជាប់តាមប៊្លូធូសផងដែរ។ នៅក្នុងឧបករណ៍បន្សាបកម្តៅ Cooler Chroma នេះ បំពាក់មកជាមួយនឹងកង្ហារចំនួនប្រាំពីរ ដែលមានសភាពស្ងប់ស្ងាត់រហូតទៅដល់ 30dB ហើយអ្នកប្រើប្រាស់នឹងត្រូវត្រៀមឧបករណ៍ដើម្បីសាកកង្ហារមួយនេះ នៅពេលដែលអ្នកប្រើប្រាស់វា៕
ប្រភព: Engadget
Post a Comment