ទូរស័ព្ទ Oppo Find N នឹងក្លាយជាទូរស័ព្ទដំបូងបង្អស់របស់ក្រុមហ៊ុន Oppo ដែលអាចបត់បាន!!
ក្រុមហ៊ុន Oppo នឹងបញ្ចេញទូរស័ព្ទដែលអាចបត់បានរបស់ខ្លួនដំបូងគេបំផុតនៅថ្ងៃទី១៥ ខែធ្នូខាងមុខ នេះបើយោងតាមរូបភាពដែលត្រូវបានបង្ហោះដោយក្រុមហ៊ុន Oppo ផ្ទាល់។
រូបភាពដែលបង្ហោះដោយក្រុមហ៊ុន Oppo បានបង្ហាញតែផ្នែកចំហៀងរបស់ទូរស័ព្ទតែប៉ុណ្ណោះ ដោយយើងអាចសង្កេតឃើញថា វាមានកាមេរ៉ាបីគ្រប់នៅខ្នងបញ្ឈរខាងក្រោយ ដែលស្រដៀងទៅនឹងទូរស័ព្ទ Samsung Galaxy Z Flip3 ដែរ។
ទូរស័ព្ទដែលអាចបត់បាននេះ ត្រូវបានក្រុមហ៊ុន Oppo ចំណាយពេលផលិត និងស្រាវជ្រាវអស់រយៈពេល ៤ ឆ្នាំមកហើយ។ យើងអាចនឹងដឹងពីលក្ខណៈសម្បត្តិ និងរូបរាងរបស់វាពេញលេញបាន នៅពេលដែលក្រុមហ៊ុន Oppo ដាក់បញ្ចេញវានៅថ្ងៃទី១៥ ខែធ្នូ ខាងមុខនេះតែប៉ុណ្ណោះ៕
ប្រភព: GSMArena
Post a Comment