ទូរស័ព្ទ Honor X30 នឹងមកដល់នៅក្នុងខែធ្នូនេះ!!

កាលពីចុងខែតុលា ក្រុមហ៊ុន Honor បានប្រកាសអំពីទូរស័ព្ទស៊េរី X30 របស់ខ្លួន ប៉ុន្តែក្រុមហ៊ុនមិនទាន់បានដាក់លក់ជាផ្លូវការនោះទេ។ បន្ទាប់ពីមិនព្រមដាក់បញ្ចេញលក់តាំងពីចុងខែតុលាមក ឥឡូវនេះក្រុមហ៊ុន Honor បានប្រកាសចេញពីថ្ងៃដាក់លក់ទូរស័ព្ទម៉ូដែល X30 របស់ខ្លួនហើយ គឺនៅថ្ងៃទី១៦ ខែធ្នូ ខាងមុខនេះ។

ស្មាតហ្វូនត្រកូល X របស់ក្រុមហ៊ុន Honor គឺជាម៉ូដែលស្មាតហ្វូនដែលលក់ដាច់ជាងគេបំផុតរបស់ក្រុមហ៊ុន Honor ក្នុងរយៈពេលប្រាំបីឆ្នាំជាប់គ្នា មុនពេលដែលម៉ូដែល X20 ត្រូវបានជាប់គាំងអំឡុងពេលក្រុមហ៊ុន Honor ផ្តាច់ខ្លួនចេញពីក្រុមហ៊ុន Huawei។

យ៉ាងណាម៉ិញ យើងមិនទាន់ដឹងច្បាស់ពីលក្ខណៈសម្បត្តិរបស់ទូរស័ព្ទ Honor X30 នៅឡើយទេ តែបើយោងតាមព័ត៌មានលេចធ្លាយមួយចំនួន ទូរស័ព្ទ Honor X30 អាចនឹងបំពាក់មកជាមួយបន្ទះឈីប Snapdragon 695 5G និងប្រើប្រាស់បន្ទះអេក្រង់ LCD ដែលមានល្បឿនអូស (refresh rate) 120Hz។ បន្ថែមពីនេះ វាអាចនឹងមានការរចនាកាមេរ៉ាខាងក្រោយបែបជារង្វង់ផងដែរ៕


ប្រភព: GSMArena

Post a Comment

To Top