ការផ្តល់សេវាកម្មស្រ្ទីមខុសច្បាប់អាចនឹងប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់ទៅ ២០ឆ្នាំនៅក្នុងប្រទេសម៉ាឡេស៊ី

ការស្រ្ទីមខុសច្បាប់ អាចនឹងជារឿងដ៏ក្តៅគគុកមួយនៅក្នុងប្រទេសម៉ាឡេស៊ី។ បើយោងតាមសារព័ត៌មាន TorrentFreak បានរាយការណ៍ថា ប្រទេសម៉ាឡេស៊ី បានអនុម័តទៅលើច្បាប់រក្សាសិទ្ធថ្មី នឹងប្រសិនបើមានសេវាកម្មស្រ្ទីមមួយណា ធ្វើការបំពានដែលប៉ះពាល់ដល់ម្ចាស់កម្មសិទ្ធិ អាចនឹងប្រឈមមុខនឹងការផាកពិន័យជាទឹកប្រាក់ប្រមាណជា $2,377 ឬច្រើនជាងនេះ ហើយអាចនឹងត្រូវផ្តន្ទាទោសរហូតទៅដល់ ២០ឆ្នាំ។

សេវាកម្មស្រ្ទីមខុសច្បាប់នេះមានន័យថា ចំពោះបុគ្គលឬម្ចាស់សេវាកម្មស្រ្ទីមណាមួយ ដែលយកកម្មសិទ្ធិរបស់គេមកដាក់ក្នុងសេវាកម្មស្រ្ទីមរបស់ខ្លួន ឧទាហរណ៍: ការយកជា វីដេអូ, រឿង, បទចម្រៀង ដែលពុំមានការអនុញ្ញាតពីម្ចាស់ដើម អាចនឹងត្រូវជាប់ទោសទាំងអស់នេះបើសិនជាអ្នកទាំងនោះស្ថិតនៅក្នុងប្រទេសម៉ាឡេស៊ី។

ការអនុម័តច្បាប់រក្សាសិទ្ធិនៅក្នុងប្រទេសម៉ាឡេសុីនេះ មានគោលបំណងដើម្បីបញ្ឈប់សកម្មភាពលួចចម្លងពីអ្នកដទៃ ឬការយកកម្មសិទ្ធិរបស់អ្នកផ្សេងមកបម្រើផលប្រយោជន៍ឱ្យខ្លួនឯង៕


ប្រភព: GSMArena

Post a Comment

To Top