ក្រុមហ៊ុន Apple កំពុងរៀបចំពាក្យបណ្តឹងប្តឹងទៅកាន់ប្រទេសរុស្ស៊ី អំពីការបំពានទៅលើ App Store!!

ក្រុមហ៊ុន Apple នៅតែបន្តពាក្យបណ្តឹងរបស់ខ្លួនក្នុងការប្តឹងទៅកាន់ប្រទេសរុស្ស៊ី ជុំវិញលើការបំពាននៅលើ App Store។ បើយោងតាមប្រភពព័ត៌មានដែលចេញពី 9to5Mac និង RT ក្រុមហ៊ុន Apple កំពុងស្នើសុំឱ្យមានការពិនិត្យមើលឡើងវិញតាមរយ:តុលាការ ដែលសហព័ទ្ធខាងច្បាប់របស់ប្រទេសរុស្សុី (Federal Antimonopoly Service) បានអនុញ្ញាតឱ្យក្រុមអ្នកបង្កើត (Developer) បង្ហាញពីជម្រើសផ្សេងៗចំពោះប្រព័ន្ធទូទាត់ប្រាក់នៅក្នុងកម្មវិធីរបស់ App Store។ 

FAS បានផ្តល់រយៈពេលឱ្យក្រុមហ៊ុន Apple រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ដើម្បីកែប្រែនូវច្បាប់ទំលាប់និងគោលការណ៍របស់ខ្លួន ប៉ុន្តែក្រុមហ៊ុនបានបដិសេធបើទោះបីជាមានការគំរាមកំហែងពីការផាកពិន័យក៏ដោយ។

ជម្លោះរវាងក្រុមហ៊ុន Apple និងប្រទេសរុស្សុី មានការប្រព្រឹត្តទៅស្រដៀងទៅនឹងពេលដែលក្រុមហ៊ុន Apple មានជម្លោះជាមួយនឹងក្រុមហ៊ុន Epic ហើយតុលាការបានបញ្ជាឱ្យក្រុមហ៊ុន Apple អនុញ្ញាតឱ្យក្រុមអ្នកអភិវឌ្ឍន៍កម្មវិធី App Store ឱ្យដាក់បង្ហាញពីជម្រើសនៃការទូទាត់ប្រាក់តាមរបៀបផ្សេងទៀត ប៉ុន្តែក្រុមហ៊ុន Apple មិនយល់ព្រម និងបានប្តឹងឧទ្ធរណ៍ចំពោះដីការបង្គាប់របស់តុលាការ។ ដូចនេះជម្លោះរវាងប្រទេសរុស្សុី និងក្រុមហ៊ុន Apple អាចនឹងមិនមែនជារឿងដែលគួរឱ្យភ្ញាក់ផ្អើលនោះទេ ដោយក្រុមហ៊ុន Apple ធ្លាប់បានជួបប្រទះជាមួយនឹងរឿងបែបនេះរួចមកហើយ៕


ប្រភព: Engadget

Post a Comment

To Top