Xiaomi 11T មានតម្លៃធូរថ្លៃជាង 11T Pro ប៉ុន្តែមានកម្លាំងម៉ាស៊ីនខ្លាំង!!
បន្ទាប់ពីបានបញ្ចេញទូរស័ព្ទ Xiaomi 10T កាលពីឆ្នាំមុនមក ក្រុមហ៊ុន Xiaomi ក៏បានបញ្ចេញនូវទូរស័ព្ទដៃត្រកូល T ជំនាន់ថ្មីរបស់ខ្លួនគឺ Xiaomi 11T នៅ ថ្ងៃទី០៥ ខែតុលា ឆ្នាំ ២០២១។
ទូរស័ព្ទដៃ Xiaomi 11T បំពាក់មកជាមួយអេក្រង់ AMOLED 6.67 អុីញ HDR10+ ដែលមានកម្រិតភាពច្បាស់ 1080P (1080 × 2400 ភីចសែល) និងមានល្បឿនអូសអេក្រង់ (refresh rate) 120Hz។ បន្ថែមពីនេះ កញ្ចក់ AMOLED របស់ Xiaomi 11T ក្រាលបន្ថែមជាមួយនឹងកញ្ចក់ការពារ Gorilla Glass Victus សម្រាប់ការពារអេក្រង់ពីការធ្លាក់កម្ពស់ទាបផងដែរ។
សម្រាប់ប្រព័ន្ធដំណើរការវិញ Xiaomi 11T ដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android 11 នៅលើស្បែក MIUI 12.5 ដែលផលិតចេញពីក្រុមហ៊ុន Xiaomi ផ្ទាល់។ ចំពោះកម្លាំងម៉ាស៊ីន ទូរស័ព្ទដៃត្រកូល T ជំនាន់ថ្មីនេះបំពាក់មកជាមួយបន្ទះឈីប Media Tek MT6893 Dimensity 1200 5G ដែលមានទំហំ 6 ណាណូម៉ែត្រ។ Xiaomi 11T នាំមកជាមួយនឹងជម្រើសម៉ាសុីនពីរ ដែលមួយមាន Ram 8GB និងអង្គផ្ទុកទិន្នន័យ 128GB (មានតម្លៃ $449) និងមួយជម្រើសទៀតគឺមាន Ram 8GB ដូចគ្នា ប៉ុន្តែមានអង្គផ្ទុកទិន្នន័យ 256GB (មានតម្លៃ $511)។
នាពេលបច្ចុប្បន្ន ការជ្រើសរើសស្មាតហ្វូនជំនាន់ថ្មីភាគច្រើន អ្នកប្រើប្រាស់ផ្តោតសំខាន់ទៅលើកម្លាំងម៉ាសុីន និងកាមេរា៉។ បើនិយាយពីកាមេរ៉ាវិញ ទូរស័ព្ទដៃ Xiaomi 11T បំពាក់មកជាមួយកាមេរា៉គោលខាងក្រោយទំហំ 108 មេហ្កាភិចស៊ែល លេនកាមេរា៉ថតរូបភាពបានទូលាយ (ultrawide) ទំហំ 8 មេហ្កាភិចស៊ែល និងលេនចុងក្រោយគេគឺ លេនម៉ាក្រូ (ថតវត្ថុជិត) ទំហំ 5 មេហ្កាភិចស៊ែល។ កញ្ចប់កាមេរា៉ខាងក្រោយនេះ អាចថតវីដេអូបានក្នុងកម្រិត 4K@30fps និង 1080p@30/60/120fps។
ចំពោះកាម៉េរាសេលហ្វីខាងមុខ Xiaomi 11T បំពាក់មកជាមួយកាម៉េរាទម្លុះអេក្រង់ ទំហំ 16 មេហ្កាភិចស៊ែល ដែលអាចថតរូបភាពបានទូលាយ និងអាចថតវីដេអូបានក្នុងកម្រិត 1080p@30fps។
ដើម្បីផ្គត់ផ្គង់ការប្រើប្រាស់នៅលើអេក្រង់ឱ្យជាប់បានយូរ ទូរស័ព្ទដៃ Xiaomi 11T ភ្ជាប់មកជាមួយនឹងថាមពលថ្មទំហំ 5000 mAh ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចបើកអេក្រង់ក្នុងកម្រិតពន្លឺ 80% និងល្បឿនអូសអេក្រង់ 120Hz ប្រើបានរយ:ពេល 6 ម៉ោង។ ចំពោះការបញ្ចូលថ្មវិញក៏មិនចំណាយពេលយូរដែរ ទូរស័ព្ទដៃ Xiaomi 11T នេះអាចបញ្ចូលថ្មពី 0% ទៅ 100% ដោយចំណាតពេលតែ 40 នាទីជាងប៉ុណ្ណោះ តាមរយៈដុំសាក 67W ដែលមានបន្ថែមមកជាមួយទូរស័ព្ទស្រាប់៕
ប្រភព: GSMArena
Post a Comment