ឌុយភ្លើងឆ្លាតវៃ NINE Smart Wi-Fi: បញ្ជាដោយប្រើទូរស័ព្ទដៃ!!

នាពេលបច្ចុប្បន្ន វិវត្តន៍ភាពនៃបច្ចេកវិទ្យាពីមួយឆ្នាំទៅមួយឆ្នាំ មានការរីកដុះដាលកាន់តែធំទៅៗ។ តួយ៉ាង ដូចជាការបង្កើតនូវឧបករណ៍បច្ចេកវិទ្យាថ្មីៗ ប្លែកៗ ក៏ដូចជាឧបករណ៍ដែលជួយសម្រួលនៅក្នុងសកម្មភាពរស់នៅរបស់មនុស្សជុំវិញពិភពលោកផងដែរ។

បន្ថែមពីនេះ ឧបករណ៍បច្ចេកវិទ្យាទាំងអស់ មានរូបរាង និងមុខងារប្រើប្រាស់ផ្សេងៗពីគ្នា ដែលក្នុងចំណោមឧបករណ៍ទាំងអស់នោះ ក៏មានឌុយភ្លើងឆ្លាតវៃ Nine Smart Wi-Fi ផងដែរ។

Nine Smart Wi-Fi គឺជាឌុយភ្លើងឆ្លាតវៃ ដែលអ្នកអាចប្រើវាសម្រាប់ដោតនូវឧបករណ៍សាកអ្វីក៏បាន ហើយអ្នកអាចបញ្ជាវាឱ្យបិទ ឬបើក ដោយគ្រាន់តែប្រើនូវទូរស័ព្ទដៃរបស់អ្នកតែប៉ុណ្ណោះ។ មិនថាអ្នកនៅទីណា ឬពេលណា ក៏អ្នកនៅតែអាចបញ្ជាវាតាមរយ:ទូរស័ព្ទដៃបានដែរ។


Not sponsor: អ្នកអាចទិញឌុយសាកឆ្លាតវៃនេះបាន តាមរយៈ Smart shop នានាដែលនៅជិតលោកអ្នក។ 

ដំណឹងល្អសម្រាប់អតិថិជនរបស់ក្រុមហ៊ុន Smart អ្នកអាចមានឱកាសឈ្នះឌុយសាកឆ្លាតវៃនេះបាន ដោយគ្រាន់តែចូលរួមលេងកម្មវិធី “អុំទូក by Smart” នៅក្នុងកម្មវិធី Smartnas App៕



Post a Comment

To Top