ឈប់សិន! ហ្វេសបុកលួចឈ្មោះ META ពីមជ្ឈមណ្ឌលស្រាវជ្រាវ think tank
អតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុក្រិកលោកយ៉ានីសវ៉ារ៉ូសហ្វាគីស( Yanis Varoufakis) បានធ្វើការរិះគន់ លើក្រុមហ៊ុនហ្វេសបុកជុំវិញការប្តូរឈ្មោះសាជីវកម្មរបស់ហ្វេសបុកទៅជា 'Meta' ដោយចោទលោកម៉ាកហ្សុកឃឺបឺក(Mark Zuckerberg) លើការខ្ចីឈ្មោះថ្មី ដែលមានប្រភពចេញពីអ្នកស្រាវជ្រាវនៃមជ្ឈមណ្ឌលប្រឆាំងនឹងមូលធននិយម Think Tank។
សារផុសជាច្រើននៅលើបណ្តាញសង្គមទ្វីតធ័រនៅថ្ងៃសុក្រ លោកវ៉ារ៉ូសហ្វាគីសបានប្រាប់ ស្ថាបនិកក្រុមហ៊ុនហ្វេសបុកឲ្យឈប់ប្រើឈ្មោះ mέta ខណៈដែលពាក្យនេះសំដៅដល់មជ្ឈមណ្ឌលស្រាវជ្រាវ Centre for Postcapitalist Civilisation ដែលមានមូលដ្ឋាននៅទីក្រុងអាថែន។
មជ្ឈមណ្ឌលស្រាវជ្រាវមិនរកប្រាក់ចំណេញមានរាយឈ្មោះនៃសមាជិកសភាក្រិកនៅក្នុងបញ្ចីក្រុមប្រឹក្សាភិបាលដែលមានដូចជា លោក Noam Chomsky តន្ត្រីករ Brian Eno ផលិតករភាពយន្ត Ken Loach សេដ្ឋវិទូ James K Galbraith និងទស្សនវិទូ Slavoj Žižek ។
ក្រោយពីបានបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនៅឆ្នាំ២០២០ បេសកកម្មរបស់មជ្ឍមណ្ឌលស្រាវជ្រាវ think tank គឺធ្វើការតាមរយៈសិល្បៈ ការស្រាវជ្រាវ ការវិភាគវែកញែក និងកំណាព្យ ទៅបំបែកជាមួយវត្តមានសហគមន៍កំណែទម្រង់ dystopic ដោយការផ្តល់ជំនួយដល់ចលនារីកចម្រើននិយម។ លោកវ៉ារ៉ូសហ្វាគីសបន្ថែមថា ក្រុមហ៊ុនបច្ចេកវិទ្យាបានជួយការងាររបស់ក្រុមកំណែទម្រង់ dystopic ឲ្យក្លាយជាការពិត។
គួររំលឹកផងដែរថា លោកយ៉ានីសវ៉ារ៉ូសហ្វាគីសថែមទាំងបានចោទលោកម៉ាកហ្សុកឃឺបឺកពីការខ្ចីឈ្មោះនៃចលនាប្រជាធិបតេយ្យរបស់លោកនៅអឺរ៉ុបឆ្នាំ2025 (DiEM) ដើម្បីប្តូរឈ្មោះរូបិយប័ណ្ណគ្រីបតូរបស់ក្រុមហ៊ុនហ្វេសបុក។ សូមបញ្ជាក់ថា រូបិយប័ណ្ណគ្រីបតូ ដែលក្រុមហ៊ុនហ្វេសបុកកំពុងអភិវឌ្ឍន៍ដើមឡើយមានឈ្មោះថា libra ប៉ុន្តែក្រោយមកបានប្តូរឈ្មោះជា diem នៅឆ្នាំមុន៕
ប្រភព៖rt
Post a Comment