របៀបកែរូបភាពងាយៗនៅក្នុងទូរស័ព្ទតាមរយ:កម្មវិធី Lightroom!!

ការថតរូបនាពេលបច្ចុប្បន្ន គឺពិតជាទទួលបាននូវការចាប់អារម្មណ៍ពីសំណាក់អ្នកលេងបណ្តាញសង្គមគ្រប់រូបទាំងក្នុង ហ្វេសប៊ុក អ៊ីនស្តាក្រាម ឬកម្មវិធីបណ្ដាញសង្គមផ្សេងទៀតដោយអ្នកប្រើប្រាស់តែងតែមាននូវបែបផែនថ្មីៗ ប្លែកៗ នឹងប្រកបទៅដោយភាពឆ្នៃប្រឌិតក្នុងការថតនឹងកែរូប។ អ្នកប្រហែលជាគិតថាការកែរូបឱ្យបានស្អាតពិតជាលំបាកនឹងប្រហែលជាមានភាពស្មុគស្មាញឬក៏អ្នកពិបាកនឹងសម្រេចចិត្តថាគួរជ្រើសរើសកម្មវិធីមួយណាដើម្បីកែហើយត្រូវកែវាយ៉ាងដូចម្តេចដើម្បីឱ្យមានភាពស្រស់ស្អាតនឹងការឆ្នៃប្រឌិតខ្ពស់ ប៉ុន្តែនៅថ្ងៃនេះ ពួកយើងសូមណែនាំនូវកម្មវិធីកែរូបនៅក្នុងទូរស័ព្ទដៃមួយប្រភេទដែលសាមញ្ញ ងាយស្រួលនឹងឆាប់រហ័សនោះគឺ “Adobe Lightroom Mobile”។


អ្នកអាចទាញយកកម្មវិធីនេះបានទាំងនៅលើ “Play Store” នឹង “App Store” បានដោយឥតគិតថ្លៃ។


អ្នកអាចធ្វើការកែរូបភាពរបស់អ្នកបានតាមជំហានខាងក្រោម:

+ នៅពេលដែលអ្នកទាញយកនូវកម្មវិធី “Adobe Lightroom Mobile” ហើយ អ្នកអាចបង្កើតនូវគណនីរបស់អ្នកបានតាមរយៈការ “Sign In” ជាមួយគណនី “Facebook” ឬក៏ “Google” របស់អ្នកបាន។


#ការកែរូប:
+ ជំហានដំបូងសូមអ្នកចុចលើពាក្យ “All Photos” បន្ទាប់មកសូមជ្រើសយកសញ្ញា “+រូបភាព” នៅខាងក្រោមរួចសូមអ្នកចុចទៅលើរូបដែរអ្នកចង់កែបន្ទាប់មកចុចលើពាក្យថា “ADD”។


+ ជំហានបន្ទាប់ដើម្បីផ្តល់ភាពងាយស្រួលនឹងឆាប់រហ័សក្នុងការកែរូបសូមអ្នកចុចទៅតំណភ្ជាប់ខាងក្រោមរួចចុចយកសញ្ញាទាញយកនឹងជ្រើសរើសនូវគណនី “Google” របស់អ្នក។ បន្ទាប់ពីទាញយកហើយវានឹងនាំអ្នកទៅកាន់រូប “Preset” ដែលអ្នកបានទាញយក រួចសូមអ្នកចុចលើសញ្ញាចុចបីនៅខាងលើ។


បន្ទាប់មកសូមជ្រើសយកពាក្យ “Send a copy” រួចចុចទៅលើកម្មវិធី “Adobe Lightroom Mobile”។


+ ជំហានទី៣ សូមត្រឡប់ទៅកាន់កម្មវិធី “Adobe Lightroom Mobile” របស់អ្នកនោះអ្នកនឹងឃើញលំនាំ “Preset” ដូចរូបខាងក្រោម👇👇


ដើម្បីកែរូបឱ្យដូចទៅនឹងរូប “Preset” សូមអ្នកចុចទៅលើរូប “Preset” រួចចុចលើសញ្ញាចុចបី បន្ទាប់មកយកពាក្យ “copy setting”។


បន្ទាប់ពីនោះសូមចុចទៅលើរូបដែរអ្នកចង់កែ រួចចុចទៅលើសញ្ញាចុចបីដដែលប៉ុន្តែត្រូវជ្រើសរើសនូវពាក្យ “Paste Settings” វិញម្តង។


+ ជំហានចុងក្រោយអ្នកគ្រាន់តែចុចទៅលើសញ្ញា “Share” ខាងលើ រួចយកពាក្យ “Save to Device” ជាការស្រេច។


អ្នកអាចធ្វើការទាញយកនូវរូបលំនាំតាមរយៈតំណភ្ជាប់ខាងក្រោមបាន:


រូបលំនាំទី ១:


រូបលំនាំទី ២:


រូបលំនាំទី ៣:


រូបលំនាំទី ៤:


រូបលំនាំទី ៥:


Post a Comment

To Top