អ្នកអាចទិញទូរស័ព្ទ iPhone ដែលប្រើប្រាស់ឌុយសាក USB-C បានហើយ

បើសិនជាអ្នកនិយមប្រើប្រាស់ ក៏ដូចជាបានស្គាល់ទូរស័ព្ទដៃរបស់ក្រុមហ៊ុន Apple អ្នកប្រាកដជាដឹងហើយថា ឌុយយសាករបស់ទូរស័ព្ទដៃ iPhone ខុសពីឌុយសាករបស់ទូរស័ព្ទដៃដ៏ទៃ ដែលទូរស័ព្ទដៃភាគច្រើននិយមប្រើនូវឌុយប្រភេទ USB-C រីឯ iPhone ប្រើឌុយ Lighting ទៅវិញ។


កាលពីមួយខែមុន និស្សិតផ្នែកបច្ចេកវិទ្យានិងរ៉ូប៉ូត (robot) សញ្ជាតិស្វីស Ken Pillonel បានបង្ហាញទៅកាន់ពិភពលោកនូវទូរស័ព្ទ iPhone X របស់គាត់ដែលប្រើប្រាស់ឌុយ USB-C។ អ្នកអាចទិញនូវទូរស័ព្ទនេះបាននៅក្នុងគេហទំព័រ Ebay ដែលគិតមកត្រឹមពេលចុះផ្សាយនូវអត្ថបទមួយនេះ តម្លែទូរស័ព្ទ iPhone X ដែលប្រើប្រាស់ឌុយ USB-C ដំបូងគេនោះ បានកើនឡើងរហូតដល់ 3,950 ដុល្លារ។


ទូរស័ព្ទ iPhone X ដែលប្រើប្រាស់ឌុយ USB-C ដំបូងបំផុតនោះគឺជាទូរស័ព្ទ iPhone X ពណ៌ខ្មៅ ដែលមានទំហំផ្ទុកទិន្នន័យ 64GB ហើយនៅក្នុងប្រអប់របស់វា មានតែទូរស័ព្ទមួយគ្រឿងប៉ុណ្ណោះ ដោយពុំមានបន្ថែមនូវកាសឬឆ្នាំងសាកនោះទែ។ Pillonel បានណែនាំបន្ថែមថា÷ អ្នកមិនគួរប្រើទូរស័ព្ទនេះជាឧបករណ៍សម្រាប់ផ្ទុកនូវទិន្នន័យឬកម្មវិធីប្រចាំថ្ងៃនោះទេ

វីដេអូ:


ប្រភព: GSMArena

Post a Comment

To Top