កាសឥតខ្សែ Huawei Freebuds ដែលមានការរចនារូបរាងដូចក្រែមលាបមាត់!!

កាលពីមួយខែមុន ក្រុមហ៊ុន Huawei បាននាំយកស្មាតហ្វូន Nova 9, នាឡិកា GT3 និងកាសស្តាប់ឥតខ្សែ Huawei Freebuds Lipstick របស់ខ្លួនទៅកាន់ទីផ្សារនៃទ្វីបអឺរ៉ុប។ គ្រឿងអូឌីយ៉ូ ដែលភ្ជាប់មកជាមួយកាសឥតខ្សែនេះ មានរចនាបទស្រដៀងទៅនឹងក្រែមលាបមាត់របស់សុភាពនារី ដែលជាចំណុចទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អតិថិជនដែលជាអ្នកស្រឡាញ់គ្រឿងម៉េកអាប់ (make up)។

ហាងលក់គ្រឿងសម្អាង មានជម្រើសក្រែមលាបមាត់រាប់រយពណ៍ និងរាប់រយប្រភេទសម្រាប់អតិថិជនជ្រើសរើស ប៉ុន្តែក្រុមហ៊ុន Huawei បានផ្តល់ជូនកាសស្តាប់ត្រចៀកដែលមានការរចនាដូចក្រែមលាបមាត់ត្រឹមតែពីរពណ៌ដូចគ្នាតែប៉ុណ្ណោះ គឺពណ៌ក្រហមស្រាល (rojo) និងពណ៌ក្រហមដិត (cornell)។

នៅផ្នែកខាងក្នុង កាស Freebuds Lipstick នេះមានលក្ខណៈសម្បត្តិក៏ដូចជាគ្រឿងដែលបំពាក់មក ដូចទៅនឹងកាស Freebuds 4 ដែរ។ កាសឥតខ្សែដែលមានរចនាបទក្រែមលាបមាត់នេះ បំពាក់នូវថាមពលថ្ម 30 mAh នៅក្នុងកាសទាំងសាងខាង និងថាមពលថ្ម 410 mAh ទៀតនៅក្នុងប្រអប់កាស។

ចំពោះថាមពលថ្មពេញ អ្នកអាចប្រើកាសឥតខ្សែនេះដើម្បីស្តាប់បានរយ:ពេល 4 ម៉ោងដោយមិនប្រើមុខងារ ANC (Active Noise Cancellation ឬមុខងារទប់ស្កាត់សម្លេងពីខាងក្រៅ)។ បន្ថែមពីនេះ បើសិនជាអ្នកបើកមុខងារទប់សម្លេងពីខាងក្រៅ (ANC) អ្នកអាចស្តាប់កាសនេះបានក្នុងរយ:ពេល 2 ម៉ោងនិង 30 នាទី។

បើនិយាយពីតម្លៃវិញ កាសឥតខ្សែ Huawei Freebuds Lipstick ដាក់លក់ក្នុងវេបសាយទីផ្សារប្រទេស អ៊ីតាលី ក្នុងតម្លៃ €299 ($264.58) ដែលថែមមកជាមួយ Huawei Mini Speaker Emerald Green ផងដែរ៕



ប្រភព: GSMArena


Post a Comment

To Top