អ្នកអាចតាមដានទស្សនាខ្សែភាពយន្តរឿង The Flash បានដោយឥតគិតថ្លៃតាមរយ:ជំហានខាងក្រោម!!

នាពេលថ្មីៗនេះ ក្រុមហ៊ុន CW ដែលជាក្រុមហ៊ុនទូរទស្សន៍របស់សហរដ្ឋអាមេរិក បានប្រកាសចេញនូវរឿងភាគ superhero season ថ្មីនោះគឺរឿង The Flash។ រឿងភាគបែប superhero មួយនេះត្រូវបានចាក់បញ្ចាំងនៅក្នុងទូរទស្សន៍និងនៅក្នុងកម្មវិធី Netflix សម្រាប់តែអ្នកដែលរស់នៅក្នុងប្រទេសអាមេរិកតែប៉ុណ្ណោះ។ 

ជាដំណឹងល្អសម្រាប់អ្នកគាំទ្រខ្សែភាពយន្តរឿង The Flash និងខ្សែភាពយន្ត superhero ផ្សេងៗទៀត ដូចជា Supergirl, Batwoman, Superman...អ្នកអាចតាមដានទស្សនាខ្សែភាពយន្តទាំងអស់នេះបានដោយឥតគិតថ្លៃ និងមិនតម្រូវឱ្យបង់ប្រាក់ដូចការប្រើប្រាស់នៅលើកម្មវិធី Netflix ឡើយ។ 

ដើម្បីអាចតាមដានខ្សែភាពយន្តរឿង The Flash និងរឿងផ្សេងៗទៀតបាន សូមធ្វើតាមជំហានខាងក្រោម÷

+ ជំហានដំបូង សូមចូលទៅកាន់ Appstore ឬ Playstore របស់អ្នកដើម្បីទាញយកកម្មវិធី VPN ណាមួយដែលមាន location សហរដ្ឋអាមេរិក រួចចុចទៅលើទង់ជាតិប្រទេសអាមេរិក។

+ ជំហានបន្ទាប់ សូមធ្វើការលុបកម្មវិធី Playstore និង Appstore ដែលបើកហើយ រួចចូលទៅកម្មវិធីទាំងពីរខាងលើនោះម្តងទៀត និងវាយពាក្យ “The CW” បន្ទាប់មកចុច Install និងបើកចូលកម្មវិធី។

+ ជំហានចុងក្រោយ អ្នកគ្រាន់តែចុចទៅលើរឿង The Flash ឬរឿងដែលអ្នកចូលចិត្ត រួចចុច play ជាការស្រេច៕




Post a Comment

To Top