យន្តហោះបញ្ជាដ្រូន DJI Mavic 3 អាចថតវីដេអូបានកម្រិត 5.1K នឹងមានតម្លៃជាងបីពាន់ដុល្លារ!!

បន្ទាប់ពីលេចលឺនូវព័ត៌មានបែកធ្លាយអំពីយន្តហោះបញ្ជា Mavic 3 រួចមក ក្រុមហ៊ុន DJI ដែលជាក្រុមហ៊ុនជំនាញខាងផលិតនូវយន្តហៅបញ្ជាដោយដៃឬហៅថា “ដ្រូន” បានដាក់បង្ហាញនូវយន្តហោះដ្រូនជំនាន់ថ្មីរបស់ខ្លួននោះគឺ  DJI Mavic 3។ 

DJI Mavic 3 បំពាក់មកជាមួយកាមេរ៉ាពីរនៅលើតួខ្លួន ដែលកាមេរ៉ាគោលមានទំហំ 20 megapixels ដែលអាចថតវីដេអូនៅក្នុងកម្រិតភាពច្បាស់ 5.1K (5120×2700px) ក្នុងល្បឿន 50 fps។ ចំណែកឯការថតវីដេអូកម្រិតភាពច្បាស់ DCI 4K (4096×2160px) និងកម្រិត 4K ធម្មតា (3840×2160px) អាចថតបានដល់ល្បឿន 120fps និង 200fps សម្រាប់វីដេអូដែលមានកម្រិតភាពប្បាស់ 1080p។

បន្ថែមពីលេនកាមេរ៉ា 20 megapixels ខាងលើ ដ្រូន DJI Mavic 3 បំពាក់មកជាមួយនឹងកាមេរ៉ាមួយទៀតដែលមានទំហំសេនស័រ 12 megapixels ដែលជាសេនស័រប្រើសម្រាប់ zoom និងអាចថតវីដេអូក្នុងកម្រិត 4K@30fps។


ក្រុមហ៊ុន DJI ក៏បានបញ្ចេញដ្រូនមួយប្រភេទទៀតដែរ ដែលមានឈ្មោះថា DJI Mavic 3 Cine។ ដ្រូនទាំងពីរមានចំណុចខុសគ្នាមួយចំនួន ដោយដ្រូន Mavic 3 Cine  ភ្ជាប់មកជាមួយ SSD 1TB built-in មកស្រាប់ រីឯដ្រូន Mavic 3 វិញ ភ្ជាប់មកតែជាមួយទំហំផ្ទុក 8GB តែប៉ុណ្ណោះ។ DJI Mavic 3 Cine អាចថតជាប្រភេទរូបភាពឬវីដេអូ Apple ProRes 422 HQ បាន ហើយវាភ្ជាប់ជាមួយនិងឧបករណ៍បញ្ជា DJI RC Pro មកស្រាប់។ 


ដ្រូន DGI Mavic 3 ទាំងពីរម៉ូដែលនេះ នាំមកជាមួយនឹងថាមពលថ្ម 5,000 mAh ដូចគ្នា ដែលអាចអនុញ្ញាតឱ្យធ្វើការបញ្ជាហោះហើរបានរយៈពេល 46 នាទី។ បើប្រៀបធៀបជាមួយនឹងដ្រូនជំនាន់មុន វាអាចហោះបាន 34 នាទីសម្រាប់ដ្រូន Mavic 2 Pro និងរយៈពេល 30 នាទីប៉ុណ្ណោះសម្រាប់ដ្រូន Air 2s។ 


មកដឹងពីតម្លៃនៃយន្តហោះដែលគ្មានមនុស្សបើកទាំងពីរនេះវិញ។ ដ្រូន DJI Mavic 3 ដាក់លក់ក្នុងតម្លៃ €2099 (ដែលស្មើនឹង 2420$) ដែលមកជាមួយដៃបញ្ជា និងតម្លៃ €2,799  (ដែលស្មើ $3227) ដែលបន្ថែមជាមួយនឹងគ្រឿង Accessory បន្ថែមទៀត។ ចំពោះដ្រូន DJI Mavic 3 Cine វិញមានតម្លៃ €4,799 (ដែលស្មើ $5539) នាំមកជាមួយគ្រឿង accessory សំខាន់ៗបន្ថែមមកជាមួយទៀតផង៕


ប្រភព: GSMArena

Post a Comment

To Top