កម្មវិធីមួយនេះ អាចជួយបំប្លែងអ៊ីនធើណែតដែលអ្នកប្រើរាល់ថ្ងៃទៅជាលុយវិញបាន!!

ការប្រើប្រាស់អ៊ីនធើណែតគឺជារឿងមួយដែលមនុស្សគ្រប់គ្នាមិនអាចខ្វះបាន។ អ្នកប្រើប្រាស់ អាចទទួលបានអ៊ីនធើណែតតាមរយៈវ៉ាយហ្វាយ (Wi-Fi) ឬការបញ្ចូលលុយតាមរយៈកាតកោសដើម្បីទិញចំនួនដាតា (data) ឬចំនួនលុយសម្រាប់ប្រើប្រាស់ទៅលើកម្មវិធីដែលត្រូវការអ៊ីនធើណែត។

បន្ថែមពីនេះ ចំនួនលុយឬដាតាអ៊ីនធើណែតរបស់អ្នក និងត្រូវកាត់ម្តងបន្តិចៗទៅតាមការប្រើប្រាស់របស់អ្នក។ ប៉ុន្តែ បើសិនជាខ្ញុំប្រាប់អ្នកថា អ្នកអាចបំប្លែងអ៊ីនធើណែតដែលអ្នកប្រើសព្វថ្ងៃ ឱ្យមកជាចំនួនលុយដែលអ្នកអាចដកចាយបាន បើទោះបីជាវាមិនអាចទទួលបានច្រើន តើអ្នកចង់សាកល្បងនឹងវិធីនេះដែរឬទេ?

បើសិនជាអ្នកមានចំណាប់អារម្មណ៍ ក្រុមការងាររបស់យើង សូមណែនាំកម្មវិធីមួយដែលមានឈ្មោះថា “Honeygain” ដែលជាកម្មវិធីដែលអាចបំប្លែងចំនួនអ៊ីនធើណែតដែលអ្នកប្រើប្រាស់សព្វថ្ងៃ ឱ្យទៅជាចំនួនប្រាក់ម្តងបន្តិចៗបានដោយមិនកាត់ដាតាអ៊ីនធើណែតរបស់អ្នកបន្ថែមក្រៅនោះទេ។ បញ្ជាក់: កម្មវិធីនេះមិនអាចជួយឱ្យអ្នកប្រើប្រាស់វាជាការងារប្រចាំថ្ងៃបានឡើយ កម្មវិធីមួយនេះគ្រាន់តែជួយបំប្លែងចំនួនអ៊ីនធើណែត ដែលអ្នកប្រើប្រាស់ឱ្យទៅជាចំនួនលុយបន្តិចបន្តួចប៉ុណ្ណោះ និងវាត្រូវចំណាយពេលយូរទម្រាំតែគ្រប់ចំនួនដែលអ្នកអាចដកបាន សូមមេត្តាកុំពឹងផ្អែកលើកម្មវិធីនេះទាំងស្រុងអី។🙏

ដើម្បីតម្លើងកម្មវិធីនេះបានសូមអ្នកចុចលើ តំណភ្ជាប់នេះ ឬក៏ស្វែងរកនូវពាក្យ Honeygain នៅក្នុងកម្មវិធី Browser របស់អ្នក។ បន្ទាប់មក សូមជ្រើសយកពាក្យ Register ដើម្បីបង្កើតគណនី Honeygain (ចំពោះការចុះឈ្មោះតាមតំណភ្ជាប់ដំបូង អ្នកនឹងទទួលបានទឹកប្រាក់ $5 នៅក្នុងកម្មវិធី Honeygain នេះ)។

ដើម្បីជាភាពងាយស្រួល សូមធ្វើតាមរូបភាពខាងក្រោម÷





អ្នកអាចដកប្រាក់បានតាមរយៈកម្មវិធី Paypal នៅពេលដែលអ្នកមានទឹកប្រាក់គ្រប់ ២០ ដុល្លារ។ បើសិនជាអ្នកមានចម្ងល់ សូមសរសេរខមិនរបស់អ្នកនៅខាងក្រោម ហើយក្រុមការងាររបស់យើងនឹងព្យាយាមតបខមិនរបស់អ្នក៕

Post a Comment

To Top