របៀប Activate Windows 10 ដោយឥតគិតថ្លៃ!!

ប្រព័ន្ធប្រតិបត្តិការរបស់កំព្យូទ័រនាពេលបច្ចុប្បន្នមានជម្រើសច្រើនប្រភេទច្រើនបែបទៅតាមតម្រូវការរបស់យើង ដែលមានដូចជា ប្រព័ន្ធប្រតិបត្តិការ Windows, Mac OS, Linux, Chrome OS...។ល។ នាពេលបច្ចុប្បន្ន ប្រព័ន្ធប្រតិបត្តិការ Windows គឺមានអ្នកប្រើប្រាស់ច្រើនជាងគេ ដោយសារតែវាមានភាពធំទូលាយក្នុងការប្រើប្រាស់នឹងផ្តល់ភាពងាយស្រួលទៅដល់អ្នកប្រើប្រាស់ក្នុងបំពេញការងារទូទៅនៅក្នុងកំព្យូទ័រ ប៉ុន្តែដើម្បីទទួលបាន License នឹងមុខងារប្រើប្រាស់ពេញលេញ អ្នកប្រើប្រាស់តម្រូវអោយធ្វើការទិញនូវ license Windows នៅក្នុង Microsoft store ដែលមានតម្លៃថ្លៃ ( ចន្លោះពី 30-100$ )។

បើសិនជាប្រព័ន្ធប្រតិបត្តិការ Windows របស់អ្នកមិនមាន License នោះវានឹងចេញនូវផ្ទាំង “ Activate Windows ” នៅខាងក្រោម screen កំព្យូទ័ររបស់លោកអ្នក។




ប៉ុន្តែអត្ថបទនៅថ្ងៃនេះ ក្រុមការងាររបស់យើង សូមណែនាំពីរបៀបដែលអ្នកអាច “ Activate Windows 10 License ” បានដោយឥតគិតថ្លៃនឹងមិនត្រូវការទាញយកឯកសារអ្វីទាំងអស់ ( ក្រុមការងាររបស់យើងធ្វើនេះ ក្នុងន័យចែករំលែកដល់បងប្អូន និស្សិតដែលត្រូវការចាំបាច់នូវការប្រើប្រាស់ប្រតិបត្តិការ Windows 10 ឱ្យបានពេញលេញក្នុងការងារឬការសិក្សាក្នុងមូលហេតុដែលអ្នកទាំងអស់គ្នាមិនអាចមានលទ្ធភាពគ្រប់គ្រាន់ដើម្បីទិញនូវ License ពី Microsoft store ដោយសារតែវាមានតម្លៃថ្លៃ ក្រុមការងាររបស់យើងមិនមានបំណងជម្រុញឱ្យអ្នកធ្វើបែបនេះទេបើសិនជាអ្នកមានលទ្ធភាពគ្រប់គ្រាន់ 🙏♥️ ) 



+ ជំហានដំបូង សូមចូលទៅកាន់វេបសាយ មួយនេះ រួចអ្នកធ្វើការ “copy” នូវអក្សរទាំងអស់នោះ បន្ទាប់មកសូមអ្នកបង្កើត “new Text Document” រួច “paste” ចូលទៅក្នុងនោះ។



+ បញ្ជាក់ សូមអ្នកធ្វើការបិទនូវ Windows Security ដើម្បីឱ្យមានដំណើរការបានល្អ ដើម្បីបិទសូមស្វែងរក “Windows Security” -> “Virus & threat protection" -> “Manage Setting” -> រួចធ្វើការចុចបិទនូវ “Real-time protection”។



+ ជំហានបន្ទាប់ សូមអ្នកចុចទៅលើ “File” -> “Save As” នឹងត្រូវសរសេរវាជាប្រភេទហ្វាល់ “New Text Document.bat” រួចចុច “Save”។



+ ជំហានចុងបញ្ចប់ គ្រាន់តែចុចទៅលើហ្វាល់ដែលយើងបាន “Save” នឹងរង់ចាំរហូតដល់វាធ្វើដំណើរការហើយជាការស្រេច ( ចំណាយពេលពី ២ ទៅ ៥ នាទី )។



Post a Comment

To Top