ទូរស័ព្ទដៃរបស់ក្រុមហ៊ុន Xiaomi ដែលមានតម្លៃទាប ប៉ុន្តែមានកម្លាំងម៉ាស៊ីនខ្លាំង

 បើសិនជាអ្នកកំពុងតែស្វែងរកនូវទូរស័ព្ទតម្លៃសមរម្យ (ក្រោម ២០០ ដុល្លារ) ដូចនេះ Xiaomi Redmi 10 អាចជាជម្រើសដ៏ល្អ។ ស្មាតហ្វូន Xiaomi Redmi 10 ភ្ជាប់មកជាមួយរូបរាងល្អប្រណិតដែលផលិតឡើងពីជ័ររលោងនៅខ្នងខាងក្រោយដែលរំលេចទឹកពណ៌ចាំងស្អាត នឹងអមមកជាមួយកាមេរ៉ាទម្លុះអេក្រង់ ( 2 megapixels )។


និយាយពីអេក្រង់ Xiaomi Redmi 10 បំពាក់នូវអេក្រង់ LCD 6.5" ការពារដោយកញ្ចក់ Gorilla Glass 3 ដែលមានកម្រិតបង្ហាញ Full Hd+ (1080 × 2400 pixels) ជាមួយនឹងល្បឿន Refresh rate 90Hz។ បន្ថែមពីនេះ ទូរស័ព្ទកម្រិតថវិការបស់ Xiaomi មួយនេះភ្ជាប់មកជាមួយនឹងបន្ទះឈីប Helio G88 ដែលមានជម្រើស Ram 4/6GB និងអង្គផ្ទុកទិន្នន័យ 64/128GB បូកជាមួយនឹងកម្លាំងថ្ម 5000mAh ទៀត អ្នកអាចមើល Video ជាប់បានរហូតដល់ 12 ម៉ោងជាមួយនឹងកម្រិតពន្លឺ 90% និងកម្រិតសម្លេង 70% ចេញពី speaker stereo ពីរគ្រាប់លើក្រោម។


Xiaomi Redmi 10 ដំណើរការដោយ Android 11 លើ MIUI 12.5។ ចូលមកដល់ផ្នែកកាម៉េរា Xiaomi Redmi 10 មានកាម៉េរា 4 គ្រាប់ខាងក្រោយដែលមាន Len ដើម 50 megapixels, Len ទូលាយ 8 megapixels និង Len 2 megapixels ពីរគ្រាប់ទៀតដែលមួយជា Len macro(ថតវត្ថុជិត) និងមួយទៀតជា depth sensor(ថតព្រាលផ្ទៃខាងក្រោយ)។ ជាមួយកញ្ចប់កាម៉េរាទំហំនេះ អ្នកអាចថតរូបបានទៅតាមតម្រូវការ និងចំណង់ចំណូលចិត្តហើយរូបភាពនិងវីដេអូ ដែលថតចេញពីទូរស័ព្ទមួយនេះមានសភាពច្បាស់ល្អស្មើទៅនឹង ទូរស័ព្ទដែលមានតម្លៃ ២០០ ដុល្លារ។

ប្រភព: GSMArena

Post a Comment

To Top