ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Sony ត្រូវបានលក់នៅក្នុងទីផ្សារមួយចំនួនដោយគ្មានដុំសាកនៅក្នុងប្រអប់

 ក្រុមហ៊ុនផលិតទូរស័ព្ទខ្នាតយក្សមួយចំនួន បានបញ្ចេញនូវទូរស័ព្ទម៉ូដែលថ្មីៗរបស់ខ្លួន ប៉ុន្តែមិនមានដុំសាកនាំមកជាមួយនៅក្នុងប្រអប់នោះទេ។ តួយ៉ាង ការដែលមិនដាក់ឆ្នាំងសាកចេញពីប្រអប់នេះត្រូវបានផ្តើមធ្វើឡើងដំបូងគេដោយក្រុមហ៊ុន Apple ដោយក្នុងហេតុផលការពារបរិស្ថាន។ ដូចនេះ បើសិនជាអ្នកប្រើប្រាស់ត្រូវការឆ្នាំងសាក នោះអ្នកនឹងត្រូវចំណាយថវិកាមួយតង់ទៀតក្នុងការទិញដុំសាកពីក្រុមហ៊ុនផលិតទូរស័ព្ទនោះ។

យ៉ាងណាម៉ិញ ក្រុមហ៊ុន Sony គឺជាក្រុមហ៊ុនចុងក្រោយបង្អស់ដែលមិនដាក់ដុំសាកចេញពីប្រអប់ទូរស័ព្ទសេរីថ្មីរបស់ខ្លួន។ បើយោងទៅតាមព័ត៌មានដែលទទួលបានពីក្រុមហ៊ុន Sony ដែលស្ថិតនៅក្នុងប្រទេសអាឡឺម៉ង់បានអោយដឹងថា ការលក់នូវទូរស័ព្ទ Sony Xperia 10 III នៅបណ្ដាហាងខ្លះ ត្រូវបានផ្តល់ជម្រើសដោយមិនដាក់ឆ្នាំងសាកក្នុងប្រអប់ជាថ្នូរកាត់បន្ថយតម្លៃនៃទូរស័ព្ទ ១០ យូរ៉ូ ( 10€ ) និងដោយហាងខ្លះទៀតនឹងលក់ទូរស័ព្ទ Sony Xperia 10 III នេះ ភ្ជាប់ជាមួយនិងឆ្នាំងសាកនៅក្នុងប្រអប់តែម្តង។



ប្រភព: GSMArena

Post a Comment

To Top