អ្វីទៅជាមុខងារ Magic Eraser?
Magic Eraser គឺជាមុខងារថ្មីមួយដែរនឹងមកជាមួយទូរស័ព្ទជំនាន់ថ្មីរបស់ Google គឺ Google Pixel 6 និង Google Pixel 6 Pro។
មុខងារ Magic Eraser នេះប្រើសម្រាប់លុបនូវ Background ខាងក្រោយបានភ្លាមៗដែលអាចជាវត្ថុ ឬមនុស្ស ដោយគ្រាន់តែចុចទៅលើកន្លែងដែលអ្នកចង់លុបចេញពីរូបភាពនោះ ហើយវានឹងចំណាយពេលពី ១ ទៅ ៥ វិនាទីអាស្រ័យទៅលើរូប។ បន្ទាប់មកវត្ថុ ឬរូបមនុស្សដែលអ្នកចង់លុបចេញនឹងបាត់ទៅដោយភ្លាមៗដោយមិនចាំបាច់ប្រើនូវកម្មវិធីផ្សេងឡើយ។
ប្រភព: YouTube
Post a Comment