ក្រណាត់ជូតសម្អាតអេក្រង់ APPLE មានតម្លៃជិត២០ដុល្លា!

 បើសិនជាអ្នកស្រឡាញ់ចូលចិត្តនូវផលិតផលរបស់ក្រុមហ៊ុន Apple អ្នកប្រាកដជាដឹងច្បាស់នូវតម្លៃផលិតផលរបស់ក្រុមហ៊ុនយីហោផ្លែប៉មនេះហើយ។ កាលពីថ្ងៃទី ១៨ ខែ តុលា ក្រុមហ៊ុន Apple បានដាក់បង្ហាញនូវផលិតផលថ្មីរបស់ខ្លួន ដែលជាក្រណាត់ជូតសម្អាតអេក្រង់ ហើយមានតម្លៃជិត ២០ ដុល្លា។ ក្រណាត់ជូតអេក្រង់ដែលមានតម្លៃជិត ២០ ដុល្លានេះ បានក្លាយជារឿងដ៏អស់សំណើចមួយនៅក្នុងបណ្តាញអ៊ីនធើណែត ពីសំណាក់អ្នកលេងបណ្តាញសង្គមនិងអ្នកនិយមគាំទ្រផលិតផលរបស់ក្រុមហ៊ុន Apple យ៉ាងក្តៅកគុក។ តើហេតុអ្វីបានជាគ្រាន់តែក្រណាត់ជូតអេក្រង់សោះត្រូវឱ្យអ្នកចំណាយប្រាក់ដល់ទៅ ២០ ដុល្លា? ឬក៏ដោយសារវាមានឡូហ្គោផ្លែប៉ោម?

បើយោងទៅតាមគេហទំព័រផ្លូវការរបស់ Apple បានបង្ហាញថា ក្រណាត់ជូតអេក្រង់នេះ ត្រូវបានផលិតឡើងដោយវត្ថុធាតុដើមដែលមានសភាពទន់ហើយមិនធ្វើអោយបង្កនូវភាពសឹកឬឆ្កូតដល់អេក្រង់របស់អ្នកនោះទេ។ អ្នកអាចប្រើនូវក្រណាត់ជូតអេក្រង់នេះ ដើម្បីជូតនូវអេក្រង់របស់ក្រុមហ៊ុន Apple ណាមួយដែលអ្នកមាន បូករួមជាមួយនឹងអេក្រង់ដែលស្តើងហើយមានការបង្ហាញទឹកពណ៌ច្បាស់ (Nano-texture glass) ដោយមិនបារម្ភថាវាអាចធ្វើអោយសឹកឬឆ្កូតដល់អេក្រង់ Apple តម្លៃថ្លៃរបស់អ្នកឡើយ។ តើអ្នកយល់យ៉ាងណាដែរជាមួយក្រណាត់ជូតអេក្រង់ដែលមានតម្លៃជិត ២០ មួយនេះ? តើអ្នកនឹងទិញវាដែរឬទេបើសិនជាអ្នកមាននូវផលិតផលរបស់ក្រុមហ៊ុន Apple ហើយអេក្រង់របស់វាមានតម្លៃថ្លៃ?


ប្រភព: YouTube, Apple

Post a Comment

To Top